លោក ឃួង ស្រេង៖ ការពារសន្ដិសុខ សុវត្ថភាព នាយករដ្ឋមន្ដ្រីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើជើងចតុមុខថ្ងៃ២១ មិថុនា ជារឿងសំខាន់

ចែករំលែក៖

ភ្នំពេញ៖  បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើងជាផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលនឹងប្រព្រឹត្តទៅន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥  ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាព នៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩មិថុនានេះនៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នជាង៥ខែនេះបានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានផ្ដល់កិតិយសខ្ពស់ណាស់ដល់រដ្ឋបាលរាជធានីភ្នំពេញដោយបានអញ្ជើញមកបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ”នេះ (Chaktomuk Walk Street) ។      

           ផ្លូវថ្មើរជើងដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញជាការផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញក្រោមចក្ខុវិស័យ ប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើនកន្លែងសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិកំសាន្តនាចុងសប្តាហ៏។

      លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែងហើយត្រូវដាក់កងកំលាំងដើរល្បាតជាមួយការធ្វើរដ្ឋបាល ។ នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើជើងខាងលើនាថ្ងៃទី ២១ មិថុនានោះដែរនៅលើផ្លូវថ្មើរជើងនេះត្រូវបានបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្តនិងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀលតទៅតែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរជាបន្តបន្ទាប់បានដូចជារៀងរាល់សប្ដាហ៌កន្លងទៅដដែលតែយើងមានកន្លែងត្រួតពិនិត្យ។  យើងត្រូវបន្តធ្វើឱ្យបានជោគជ័យបន្តទៀតក្នុងការការពារសន្តិសុខ សុវត្ថិភាពនាថ្ងៃសម្ភោធផ្លូវថ្មើងជើងនាពេលខាងមុខពីព្រោះរដ្ឋបាលរាជធានីយើងទើបទទួលបានជោគជ័យក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព​ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ១០០ ភាគរយក្នុងព្រឹត្តិការណ៌មហាសាមគ្គីជាតិរួមគ្នាធ្វើដំណើរថ្មើរជើង «Solidarity March» មានការចូលរួមប្រមាណ១៥ ម៉ឺននាក់កាលពីថ្ងៃ១៨មិថុនាម្សិលមិញនេះបានបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។

           សូមបញ្ជាក់ថា៖  ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print