អ៊ីរ៉ង់៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា សូមជម្រាបជូនពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស អ៊ីរ៉ង់ មេត្តាជ្រាបថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការ ប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការ ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ ។
ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី ៕ដោយ៖តារា
សូមអានព័ត៌មានលម្អិតរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ មានដូចខាងក្រោម៖