កងកម្លាំង​នគរបាល​ប្រតិបត្តិ​ការស្រាវជ្រាវ​ករណីប្លន់យកម៉ូតូ​ម៉ាកPOPZ​ ឃាត់ខ្លួន​បក្ខពួក​ចោរ៨នាក់​ ដក​ហូត​ម៉ូតូ​៣​គ្រឿង​ត្រឡប់មក​វិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ក្រោយទទួលបាន​បណ្ដឹ​ង​ពី​ជនរងគ្រោះ​ឈ្មោះ ឆៃ ណាសី​ហា ភេទប្រុស អាយុ២០ឆ្នាំ នៅ​ភូ​មិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមនីជ័យ ករណី​ប្លន់ម៉ូតូ​ ម៉ាកPOPZ ព័ណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំ​ពង់ស្ពឺ 1AA-4800 នៅផ្លូវលេខ១៤០ ចំណុចសា​លាបឋមអង្គជ្រៃ ស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោ​ង​ទង ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ។

ដោយបានការអនុញ្ញា​តនិងការដឹក​នាំបញ្ជាពី​ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ​ នៃស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​  នៅថ្ងៃ​ទី​ ១៩​ ខែមិថុនា ឆ្នាំ​២០២៥​ កម្លាំងនគរបាលស្រុក​ បានកិច្ចសហការពី​កំលាំង​ការិយាល័យព្រហ្មទណ្ឌកំរិ​ត​ស្រាល​ស្រាវ​ជ្រាវរហូតឈានទៅ​កំណត់បានមុខសញ្ញានិងឃាត់​ជនសង្ស័យ​ ចំនួន ៨នាក់​ ៖

១-ឈ្មោះ អាន ម៉ានាវ ភេទប្រុ​ស អាយុ១៦ឆ្នាំ នៅភូមិត្រគៀត ឃុំត្រពាំងគង (អ្នកបើកម៉ូតូ)
២/ឈ្មោះ វៃ វិរៈ ហៅវ៉ា ភេទប្រុ​ស អាយុ១៧ឆ្នាំ ភូមិអង្គជា ឃុំសំរោ​ងទង (អ្នកកាន់ដាវ)
៣/ឈ្មោះ ទិ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិត្រពាំងលែង ឃុំសំ​រោងទង (អ្នកបើកម៉ូតូ)
៤/ឈ្មោះ ពែល រ៉ាយុទ្ធ ភេទប្រុ​ស អាយុ១៨ឆ្នាំ ភូមិត្រពាំងលែង ឃុំសំរោង ទង (បក្ខពួក​)
៥/ឈ្មោះ ឡយ ចាន់សុភី ភេទប្រុស អាយុ១៦ឆ្នាំ ភូមិអង្គជា ឃុំសំ​រោងទង (កាន់កាំបិត​ផ្គាក់)
៦/ឈ្មោះ សុខ ភារៈ ហៅគ្រិត ភេទប្រុស អាយុ១៧ឆ្នាំ ភូមិដែកភ្លើ​ង ឃុំរលាំងគ្រើល​ (ជិះម៉ូតូជនរងគ្រោះ)
៧/ឈ្មោះ សន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ភូមិសំរោងទងកណ្តាល ឃុំសំរោងទង (បក្ខពួក​)
៨/ឈ្មោះ អាត ប៊ុនស័ក្ត ភេទប្រុ​ស អាយុ១៧ឆ្នាំ ភូមិក្រាំងស្ពឺ ឃុំរលាំ​ងចក (បក្ខពួក​)

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ឱ្យ​ដឹងថា​សមត្ថកិច្ច​ធ្វើ​ការដកហូតបានវត្ថុតាងម៉ូតូ​៣គ្រឿងរបស់ជនស​ង្ស័យជិះធ្វើសកម្មភាព​ ០២គ្រឿង​និងម៉ូតូម៉ាក​ POPZ របស់ជន​រងគ្រោះ​ ។

...

ប្រតិបត្តិ​ការ​ ២៥ម៉ោង​ សមត្ថកិច្ច​បំ​បែកបានសំណុំ​រឿ​ងករណីប្លន់ម៉ូតូ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ទាំងអស់ ៨នាក់​ ក​សាងសំណុំរឿង​បញ្ជូនទៅ​ការិ​យាល័យ​ជំនាញ​ នៃស្នងការដ្ឋាន​នគ​របាល​ខេត្ត​កំពង់​ស្ពឺ​ ចំណាត់ការ​នីតិវិ​ធី​បន្ដ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print