មក​រស់នៅ​ជា​មួយ​សង្សារ​បាន​ជាង​៣ខែ​បែរ​ជា​សង្សារ​វាយ​បណ្តេញ​ចេញ​ពី​ផ្ទះ​យំយែកឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ​៖​ នារី​ម្នាក់​បាន​យំ​ស្រែក​រៀប​រាប់​បន្ទាប់​ពី​ សង្សារនឹងបងប្អូន​វាយ​ធ្វើ​បាប​ហេីយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ជួល​ហេីយ​រត់​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ពេល​កំលាំង​សមត្ថកិច្ច​នាំ​មក​ផ្ទះវិញ​​ត្រូវ​បាន​បងប្អូន​ចោទ​ប្រកាន់​ថា​នាង​ក្មេង​ជក់​ថ្នាំ​ញៀន​បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ៧នឹង​៣០នាទី​យប់​ថ្ងៃ​ទី​ ២០ខែ​មិថុនា​ឆ្នាំ​២០២៥​នៅ​ ភូមិ​ស្លែង​រលីង​ សង្កាត់​អូបែក​ក្អម​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ​ ។

ប្រភព​ពត៌មាន​ពី​ នារី​រងគ្រោះ​ បាន​យំ​រៀប​រាប់​ប្រាប់​ថា​ គាត់​បាន​ស្គាល់​ជា​មួយ​សង្សារ​គាត់​ប្រហែល​មួយ​ឆ្នាំ​មក​ហើយ​ ហេីយ​គាត់​បាន​មក​រស់នៅ​ជា​មួយ​គ្នា​ ទេីប​បាន​ប្រមាណ​ជាង​៣ខែ​ហេីយ​សង្សារ​គាត់​ជា​បុរស​ពោះម៉ាយ​កូន​ស្រី​២នាក់​ទៀត​ផង​​ ដោយ​ដំបូង​ឡើយ​សង្សារ​នាង​ស្រលាញ់​គាត់​យ៉ាង​ខ្លាំង​ លុះ​បន្ទាប់​មក​ដោយ​មាន​ជីវភាព​ខ្វះខាត​សង្សារ​គាត់​ចេះ​តែ​ម៉ូម៉ៅ​រក​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហេីយ​ ហេីយ​បាន​ប្រេី​អំពើ​ហឹង្សា​វាយ​គាត់​ ព្រម​ទាំង​យក​ទូរសព្ទ​គាត់​ចំនួន​៣គ្រឿង​យក​ទៅ​បញ្ចាំ​ទៀត​ហេីយ​បណ្តាល​ឲ្យ​សង្សារ​គាត់​នឹង​គាត់​ឈ្លោះប្រកែក​គ្នា​ព្រម​ទាំង​បង​ស្រី​ សង្សារ​គាត់​ព្រួត​គ្នា​នឹង​ដេញ​គាត់​ចេញ​ពី​ផ្ទះ​ជួល​ធ្វើ​អោយ​គាត់​យំ​ដេីរ​រក​បង​ប្អូន​អ្នក​ពត៌មាន​ជួយ​ ផ្សព្វផ្សាយ​ដេីម្បី​អោយ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង​ ។
លុះ​បន្ទាប់​មក​ដោយ​មាន​កំលាំង​សមត្ថកិច្ច​ កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​ដេីម្បី​ជួយ​អន្តរាគមន៍​ភ្លាមៗ​ នឹង​នាំ​ជន​រងគ្រោះ​មក​កន្លែង​កេីត​ហេតុ​ដេីម្បី​សួរ​នាំ​បន្ថែម​។

ពេលកំលាំងសមត្ថកិច្ចកងរាជអាវុធ​ហត្ថ​ខណ្ឌ​សែនសុខ​នាំ​នារី​រងគ្រោះ​មក​កន្លែង​កេីត​ហេតុ​នៅ​ផ្ទះ​ជួល​ ចំណែក​ជន​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​នៅ​តែបង​ប្អូន​ ជន​បង្ក​ដោយ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ជន​រងគ្រោះ​យ៉ាង​តឹង​សរសៃ​ក​ដាក់​គ្នា​ទៅវិញ​ទៅមក​ ដោយ​បងប្អូន​ជន​បង្ក​ថា​ ជន​រង​គ្រោះ​នឹង​សង្សារ​គាត់​សុទ្ធ​តែ​ក្មេង​ញៀន​ថ្នាំ​ ទេ​ហេីយ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​បាន​នាំ​ជន​រងគ្រោះ​ដេីម្បី​យក​ទៅ​សួរ​នាំ​នឹង​ទទួល​បណ្តឹង​ជនរងគ្រោះ​ផង​ដែរ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print