អន្តរជាតិ ៖ ថ្ងៃទី១៩ខែមិថុនា កិច្ចប្រជុំកំពូលQingdaoនៃថ្នាក់ដឹកនាំក្រុមហ៊ុនអហុជាតិលើកទី៦បានបើកធ្វើ។លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា ប្រទេសចិនមានទីផ្សារក្នុងស្រុកដែលទ្រង់ទ្រាយធំនិងប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញដែលបានបង្ហាញពីភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសក្តានុពលនៃកំណើន ជាគោលដៅវិនិយោគទុនដែលក្រុមហ៊ុនពហុជាតិប្រាថ្នាចង់បាននិងប្រកបដោយសុវត្តិភាពនិងប្រសិទ្ធភាព។ប្រទេសចិនបាននិងកំពុងបង្កបរិយាកាសពាណិជ្ជកម្មលំដាប់អន្តរជាតិ គាំពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ហេតុដូច្នេះ សូមស្វាគមនក្រុមហ៊ុនពហុជាតិនិងសហគ្រិនទូទាំងពិភពលោកមកបណ្តាក់ទុននៅប្រទេសចិន ដើម្បីរួមគ្នាចែករំលែកឱកាស ធ្វើការអភិវឌ្ឍរួមនិងបង្កើតអនាគតជាមួយគ្នា៕
ដោយ ៖ សិលា