ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១២០៦ គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានមក អំណោយមនុស្សធម៏ ជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជាការជួយសម្រួលនិងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនេះ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានភ្នំពេញ បានប្រព្រឹត្ដ ទៅនៅព្រហស្បត៏ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
បានបញ្ជាក់ថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកជួបសួសុខទុក្ចនិងសំណេះសំណាលនិងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិត និងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកំសាន្តម្ដងទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចបវរអធិបតីហ៊ុនម៉ាណែត ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ជាក់ស្ដែងនៅពេលនេះ គឺសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាព្រមទាំងប្រគល់ប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ជូនដល់ប្រជាពលរដ្ឋក្រីក្រជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជម្ងឺដោយមិនអស់ប្រាក់។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាយើងមិនធ្លាប់មានសន្តិភាព៥០០ឆ្នាំមកហើយ។តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលន យោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ ពាក់ព័ន្ធនឹងទំនាស់នេះកាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរយើងបានធ្វើព្រឹត្តិការណ៏ព្យុះហយាត្រាសាមគ្គីភាពដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។
លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ផងដែរថា៖ប្រជាពលរដ្ឋកម្ពុជាយើង មានចំនួន១៧លាននាក់ បើយើងរួមគ្នាជាធ្លុងមួយ យើងនឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែន។ យើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិរបស់យើងទុកឱ្យកូនចៅជំនាន់ក្រោយ។
ក្នុងពិធីនោះដែតឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាង១ពាន់នាក់។
នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងចំនួនប័ណ្ណ(បសស)ទាំងជាង១០០០គ្រួសារនេះ,បានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន៩៦០នាក់ និងប្រជាពលរ ដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ ចំនួន២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង១២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួនរួមជាមួយនឹងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕
ដោយ៖ សំរិត