ប្រមុខការពារជាតិកម្ពុជា ៖ តើនរណាដកទ័ពមុន តែថៃឆ្លើយថា បើថៃដកទ័ពមុនខ្លាចកម្ពុជាមិនគោរពតាមការឯកភាពគ្នា ព្រោះបើថៃដកខ្លាចកម្ពុជាមិនដក»

ចែករំលែក៖

ភ្នំពេញ : លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើថា «ថៃបាននិយាយថា ចង់បានសន្តិភាព មិនចង់មានបញ្ហាទៀតទេ ហើយការដាក់ទ័ពមកគឺដើម្បីការពារ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាដាក់ទ័ពក៏ដើម្បីការពារដែរ។ លោកចោទសួរថា តើនរណាដកទ័ពមុន តែថៃឆ្លើយថា បើថៃដកទ័ពមុនខ្លាចកម្ពុជាមិនគោរពតាមការឯកភាពគ្នា ព្រោះបើថៃដកខ្លាចកម្ពុជាមិនដក»…! នាយឧត្តមសេនីយ៍ ទៀ សីហា អំពាវនាវពលរដ្ឋខ្មែរ កុំរើសអើងជនជាតិថៃដែលស្នាក់នៅ និងរកស៊ីនៅខ្មែរ។ ព្រំដែនទុករាជរដ្ឋាភិបាល និងកងទ័ពដោះស្រាយ។

នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រទេសថៃ មានសព្វាវុធតាំងពីលើគោក ទឹក និងអាកាស តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសជាតិ ដោយមិនបានតម្លើងសព្វាវុធ ឈ្លានពាននរណាឡើយ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបង្ហោះកាំជ្រួច បង្ហោះសព្វាវុធ មិនថា ដែនអាកាស មានយន្ដហោះចម្បាំង មានកាំភ្លើងធំ មាននាវាចម្បាំង ទាំងគោក ទឹក អាកាស មានគ្រប់, ! ខ្មែរមានអ្វី ខ្ញុំសូមជម្រាបថា ខ្មែរមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារខ្មែរបំពេញសមត្ថភាព ដើម្បីការពារប្រទេស»។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ខ្មែរមានកាំភ្លើង​បាញ់ការពារអាកាស ខ្មែរមានកាំភ្លើងបាញ់ការពាររថក្រោះ ហើយខ្មែរក៏មានកាំភ្លើង បាញ់នៅជួរមុខ នៅឆ្នេរសមុទ្រផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print