ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២០ ខែមិថុនា នេះ ស្ថានភាពនៃការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងបងប្អូនពលករ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងបណ្តាច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផ្សេងទៀត គឺបើកដំណើរការឱ្យឆ្លងកាត់ដោយថ្មើរជើងជាធម្មតា ដែលចាប់ផ្តើមបើកពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៤:០០នាទីល្ងាច ប៉ុន្តែមិនអនុញ្ញាតិឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ ដោយចាប់អនុវត្តពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥កន្លងមក៕
...
ដោយ ៖ សិលា