ការដឹកជញ្ជូនទំនិញ និងការចេញ ចូល តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដំណើរការជាធម្មតា លើក លែងតែការនាំបន្លែផ្លែឈើ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ការដឹក ជញ្ជូនទំនិញ និងការចេញចូល តាមច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានដំណើរការជាធម្មតា លើកលែងតែការនាំបន្លែ,ផ្លែឈើ ពុំមាននាំចូលមកនោះទេ ។

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ស្ថានភាពនៅតាមច្រកទ្វារព្រំដែន​ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះដែរ។ លោកបញ្ជាក់យ៉ាង ដូច្នេះថា ប្រជាពលរដ្ឋ និងពលករខ្មែរបានធ្វើដំណើរចូលតាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សរុបទាំងអស់មានចំនួន១.៩៣៨នាក់,ស្រីចំនួន៨៤៧ នាក់,កុមារចំនួន២២នាក់ក្នុងនោះមានពលករចូលចំនួនន១.០៧០នាក់ ស្រី ចំនួន៤៩២នាក់ និងធ្វើដំណើរចេញសរុបចំនួន៧៣០នាក់ ស្រីចំនួន៣០៨នាក់កុមារ១នាក់ ក្នុងនោះមានពលករចេញចំនួន ៤៦៦នាក់ ស្រីចំនួន ២២៤នាក់ ។

ទាក់ទងនឹងស្ថានភាពតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ត្រូវលោក សឿម ប៊ុនរិទ្ធិ បានបង្ហាញឱ្យដឹងទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) មានរថយន្តចេញ-ចូល ដឹកទំនិញ និងកសិផល ចំនួន ៧៤គ្រឿង​ ក្នុងនោះរថយន្តដឹកកសិផលចេញ ចំនួន៣០ គ្រឿង និងរថយន្តដឹកទំនិញចូលចំនួន​៤៤គ្រឿង ពុំមានរថយន្តដឹកបន្លែ និងផ្លែឈើពីប្រទេសថៃ ចូលមកទេ និងមានប្រជាពលរដ្ឋ និងពលករចេញចូលជាធម្មតា ។

ចំពោះច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ (អូរអន្លក់) មានរថយន្តចេញ ចូល ដឹកទំនិញ ចំនួន៤គ្រឿង ក្នុងនោះរថយន្តដឹកទំនិញចេញចំនួន៣គ្រឿង និងរថយន្តដឹក ទំនិញចូលចំនួន​១គ្រឿង ​ពុំមានរថយន្តដឹកបន្លែ និងផ្លែឈើ ពីប្រទេសថៃចូលមកទេ និងពុំមានពលករចេញចូលនោះដែរ ។

នៅច្រកទ្វារតំបន់ព្រំដែនអូររំដួល មានរថយន្តចេញចូលដឹកទំនិញ ​ចំនួន១២៣គ្រឿង ក្នុងនោះរថយន្តដឹកកសិផលចេញគ្មាន រថយន្តដឹកទំនិញចូល ចំនួន១២៣ គ្រឿង ​ពុំមានរថយន្តដឹកបន្លែ និងផ្លែឈើពីប្រទេសថៃចូលមកទេ និងមានពលករចេញចូលជាធម្មតា ។ នៅច្រកទ្វារតំបន់ព្រំដែន៤០០ ពុំមានរថយន្តចេញ-ចូលដឹកទំនិញ និងកសិផលទេ មានតែពលករចេញចូលជាធម្មតា ។

...

លោក អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទំនិញនាំចូលពីប្រទេសថៃ មាន ម៉ូតូ គ្រឿងសំណង់ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ គ្រឿងជ័រ ជីកសិកម្ម ចំណីសត្វ និងអីវ៉ាន់បញ្ញើ ។ សម្រាប់ទំនិញនាំចេញទៅប្រទេសថៃ មាន កសិផល ក្រណាត់ និងឡេ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print