នគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងហិង្សាលើស្ដ្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ និងបញ្ជូនខ្លួនបុរសម្នាក់ឈ្មោះ កុក វិទូ អាយុ៤២ឆ្នាំ មុខរបរអាជីវករ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងប្រើប្រាស់អំពើហិង្សាលើស្ដ្រី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩៖៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើស ជាក់ស្តែងនៅចំណុចភោជនីយ៍ដ្ឋានផ្កាព្រៃ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសចំនួន២ករណី៖

ករណីទី១៖ រំលោភលើលំនៅដ្ឋាន និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើហិង្សាអង្រុនទ្វារនិងយកជើងធាក់ទ្វាររបងផ្ទះ បណ្តាលឲ្យបាក់ទ្វារដែករបងផ្ទះចំនួន១ផ្ទាំង និងខូចខាតចំនួន៣ផ្ទាំង) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០៖០៥នាទី។

ករណីទី២៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដៃវាយ លើផ្ទៃមុខ បណ្តាលឲ្យបែកបបូរមាត់ក្រោម បែកក្រោមចង្ការ ជាំលើផ្ទៃមុខ និងជាំក្នុងគ្រាប់ភ្នែករងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចមុខអនុវិទ្យាល័យព្រះនរោត្តម ផ្លូវព្រះនរោត្តម សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១៖១១នាទី។ ទីបំផុត ! កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ និងបញ្ជូនខ្លួនបុរសម្នាក់ឈ្មោះ កុក វិទូ អាយុ៤២ឆ្នាំ មុខរបរអាជីវករ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print