Messi ថាគាត់មិនមែនជាមិត្តភក្តិ Ronaldo ទេ តែគោរពគ្នាទៅវិញទៅមកជានិច្ច

ចែករំលែក៖

កីឡាករ Lionel Messi បានផ្តល់មតិយោបល់ដ៏កម្រមួយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Cristiano Ronaldo ដោយបានសារភាពដោយត្រង់ថាគាត់មិនមែនជាមិត្តភក្តិនឹងគ្នាទេ។

កីឡាករជើងចាស់ទាំងពីររូបនេះនៅតែជាកីឡាករដែលមានឥទ្ធិពលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបានស៊ុតបញ្ចូលទីជិត 2,000 គ្រាប់សម្រាប់ក្លឹបនិងប្រទេសរវាងពួកគេទាំង២នាក់។

Messi បានជាប់ជាម្ចាស់ពាន Ballon d’Or ប្រាំបីដង ខណៈ Ronaldo ជាគូប្រជែងសំខាន់មួររូបដែលបានឈ្នះចំនួនប្រាំដង។

ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលពួកគេទាំងពីរតែងតែត្រូវបានគេដាក់ឈ្មោះថាជា GOAT ហើយអ្នកគាំទ្របានប្រៀបធៀបស្ថិតិរបស់ពួកគេយ៉ាងក្លៀវក្លា បើទោះបីជាពួកគេខិតជិតដល់ចុងបញ្ចប់នៃអាជីពរបស់ពួកគេក៏ដោយ ដោយពេលនេះ Ronaldo មានអាយុ 40 ឆ្នាំ និង Messi មានអាយុ 38 ឆ្នាំនៅសប្តាហ៍ក្រោយ។

Ronaldo បច្ចុប្បន្នកំពុងលេងនៅក្នុង Saudi Pro League ជាមួយក្លឹប Al-Nassr ខណៈដែល Messi កំពុងលេងនៅក្លឹបសហរដ្ឋអាមេរិក Inter Miami ។

ដោយបើកចំហអំពីទំនាក់ទំនងរបស់គាត់ជាមួយ Ronaldo ខ្សែប្រយុទ្ធ Messi បានប្រាប់សារព័ត៌មាន DSports ថា “ខ្ញុំពិតជាមានការគោរព និងកោតសរសើរចំពោះ Cristiano Ronaldo និងសម្រាប់អាជីពដែលគាត់មាន និងបន្តមាន ពីព្រោះគាត់នៅតែប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។នៅលើទីលាន យើងម្នាក់ៗចង់ធ្វើឱ្យល្អបំផុតសម្រាប់ក្រុមរបស់យើង។នៅក្រៅទីលាន យើងជាមនុស្សធម្មតាពីរនាក់។ យើងមិនមែនជាមិត្តនឹងគ្នាទេ ព្រោះយើងមិនបានចំណាយពេលនៅជាមួយគ្នាផង ប៉ុន្តែយើងតែងតែគោរពគ្នាទៅវិញទៅមកជានិច្ច”។

...

Ronaldo នាំមុខ Messi ក្នុងការស៊ុតបញ្ចូលទី ដោយបានស៊ុតបញ្ចូលទីបាន 938 គ្រាប់សម្រាប់ក្លឹប និងប្រទេសក្នុងអាជីពដ៏ភ្លឺស្វាងរបស់គាត់ចំណែកMessiស៊ុតបានសរុប866គ្រាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print