ខេត្តកណ្ដាល៖ បុរសម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ បានសម្រេចចងកធ្វើអត្តឃាតទៅនឹងដើមស្វាយ បង្ករការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង២៣និង៣០នាទី នៅចំណុចដើមស្វាយភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុយ ឌឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិ ពោធិ៍តាប៉ាង ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក
ក្រមាចំនួន០១ពណ៌ក្រហម។
ប្រភពដដែលបន្តថា នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ នៅវេលាម៉ោង២៣និង៣០នាទី
យោងតាមការបំភ្លឺរបស់ឈ្មោះកុយ មុំភេទស្រីអាយុ៤២ឆ្នាំរស់នៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល(ត្រូវជាប្អូនស្រីបង្កើត)ឱ្យបានដឹងបថាះជនរងគ្រោះ ឈ្មោះកុយឌឿន មានជម្ងឺប្រចាំកាយ(ប្រសៃប្រសាទ)។លុះមកដល់ម៉ោង២៣ៈ៣០នាទីប្អូនស្រីរបស់ជនរងគ្រោះបានចុះពីលើផ្ទះដើរទៅក្រោយផ្ទះក៏បានប្រទះឃើញជនរងគ្រោះធ្វើអត្តឃាតចងកនៅនឹងដើមស្វាយស្លាប់បាត់ទៅហើយ។*ក្រោយមកប្អូនស្រីរបស់ជនរងគ្រោះបាន
តេទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះទៅដល់កន្លែងកើតហេតុ។
យោងតាមការសន្និដ្ឋាន របស់គ្រូពេទ្យនិងកម្លាំងជំនាញ ជនរងគ្រោះស្លាប់ដោយសារអត្តឃាត(ចងកស្លាប់)។ សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
