ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ​ នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅល្ងាចថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ០៤នាក់​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅក្រុងបាត់ដំបង​ រួចយកទៅ​លាក់ទុកនៅខេត្ត​កំពង់​ស្ពឺ​ ។ 

ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ២០២៥​រហូតមក​អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង និងដោយមានការ​សម្របសម្រួលលេីនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​ខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការ​ងារនគរបាលព្រហ្មទណ្ឌ លោក វរសេនី​យ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយ លោក វរ​សេ​នីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ សហការជាមួយកម្លាំងការិ​យាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល នៃ​ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ឧត្តមសេនីយត្រី រស់ រដ្ឋា ជាស្នងការរង កម្លាំងអធិការដ្ឋាន​នគរបាល​ក្រុងឧដុង្គម៉ែជ័យ ដែលដឹកនាំដោយលោក វរសេនីយទោ ជុន សុឃួន ជាអធិការ​ សមត្ថកិច្ចបានចុះប្រត្តិបត្តិការបង្ក្រាបករណី លួច​មានស្ថានទម្ងន់ទោស ( កាច់សោរ ក យកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យបានសរុប ០៤ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បន្ទាប់ពីពួកគេធ្វេីសកម្មភាពកាច់កម៉ូតូ​ កាលពីថ្ងៃទី១​៥​ ខែមិថុ​នា​ ឆ្នាំ២០២៥​ នៅក្រុងបាត់ដំបង​ ហេីយជិះគេចយកទៅលាក់​ទុកនៅខេត្តកំពង់ស្ពឺ។ 

-*វត្ថុតាងរហូតរួមមាន ៖

– តួណឺវីស ចំនួន ០២ ដើម 

– សោរ លេខ១២ ០១ ដើម 

– សោរ លេខ ១០-១៤ ០១ ដើម 

– ក្សៀរសម្រាប់ដោះប៊ូហ្សីម៉ូតូ ០១ ដើម

– សោររាងអក្សរ T លេខ៨ ០១ដើម

– ដែករាងសំប៉ែត ចុងស្រួច សម្រាប់កាច់សោរម៉ូតូ ០១ ដើម

– ស្គុតពណ៌ខ្មៅសម្រាប់រុំខ្សែភ្លើង ០១

– ដែកអង់តែន ០១ ដើម

– ស្លាកលេខ បាត់ដំបង 1V-7542 បិទស្គុត បាត់ដំបង 1V-7548 ០១ សន្លឹក

– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ លេខតួ-ម៉ាស៊ីន 0229217

គ្មានស្លាកលេខ ០១ គ្រឿង 

– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ បិទតែមស៊េរីឆ្នាំ ២០១៩ លេខតួ-ម៉ាស៊ីន 9296336 ពាក់ស្លាកលេខ ភ្នំពេញ 1CY-0156 ០១ គ្រឿង ។ 

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី​ច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print