តម្លៃ «ប្រេង» អាចនឹងកើនឡើងក្រោយសភាអ៊ីរ៉ង់អនុម័តច្បាប់បិទច្រកសមុទ្រ អកម៉ូស

ចែករំលែក៖

អន្តរជាតិ ៖ សភាអ៊ីរ៉ង់ នៅថ្ងៃទី ២២ មិថុនា ឆ្នាំ២០២៥ ម្សិលមុិញនេះ បានអនុម័តច្បាប់បិទច្រកសមុទ្រ អកម៉ូស Hormuz ជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។ការអនុម័តច្បាប់បិទច្រកសមុទ្រ អកម៉ូស របស់អ៊ីរ៉ង់ គឺធ្វើឡើងក្រោយពី អ៉ីស្រាអែល និង អាម៉េរិក បានវាយប្រហារលើអ៊ីរ៉ង់ ហើយនាំឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែតានតឹង។

ច្រកសមុទ្រ អកម៉ូស ជាច្រកយុទ្ធសាស្ត្រតភ្ជាប់ឈូងសមុទ្រពែរ្សសម្បូរធនធានទៅឈូងសមុទ្រអូម៉ង់ និង សមុទ្រអារ៉ាប់ដ៏ធំ។តាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប្រហែល ២០ លានធុងប្រេងឆៅ និង ផលិតផលចម្រាញ់នឹងឆ្លងកាត់ច្រកសមុទ្រ អកម៉ូស ជារៀងរាល់ថ្ងៃ និង ៣០% នៃពាណិជ្ជកម្មប្រេងសរុបរបស់ពិភពលោកមានប្រហែល ៧០% នៃប្រេងនោះបានហូរទៅកាន់អាស៊ី ជាអតិថិជនសំខាន់។

ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រុមអ្នកជំនាញ បានព្រមានថា ប្រសិនបើបិទច្រកសមុទ្រ អកម៉ូស វានឹងរំខានយ៉ាងខ្លាំង តម្លៃប្រេងអាចនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ។
ឥឡូវនេះអ៊ីរ៉ង់ បង្ហាញមីស៊ីលបាលីស្ទិកប្រភេទ Khyber សម្រាប់វាយប្រហារអុីស្រាអែល ។ នេះបើយោងតាមប្រភព (AFP) ។
ក្រោយការវាយប្រហាររបស់អាម៉េរិកតាមផ្លូវអាកាសនៅថ្ងៃទី២១ ខែមិថុនា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញមីស៊ីលប្រភេទKhyber ដែលប្រើជាលើកដំបូង ដើម្បីវាយអុីស្រាអែលតាមផ្លូវអាកាស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print