លោកបណ្ឌិត គិន ភា ៖ ថៃនៅតែងងើលចង់បានក្រោមយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានទឹកចិត្តប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ បើមានការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ថៃមិនខ្លាចនឹងបាញ់បំផ្លាញប្រាសាទទាំងនោះទេ ដូចករណីប្រាសាទព្រះវិហារអញ្ចឹង ព្រោះប្រសាទទាំងនោះមិនមែនជាកេរមរតកដូនតាពួកគេទេ ដ្បិតបើសូម្បីតែដូនតាពួកគេ ក៏កើតមិនទាន់ប្រាសាទទាំងនោះផង ហើយគេដឹងច្បាស់ណាស់ថា តំបន់ទាំងនោះមិនមែនជាទឹកដីរបស់គេទេ តែពួកគេនៅតែងងើលចង់បានក្រោមយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានទឹកចិត្តប្រជាជន។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា ៖ ប្រាសាទទាំងបីនោះ ពិតណាស់ជារបស់ខ្មែរសុទ្ធសាធ ទាំងទិដ្ឋភាពភូមិសាស្ត្រ ផែនទី ច្បាប់ វប្បធម៌ ប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម រចនាបថប្រាសាទ និងទិដ្ឋភាពដទៃទៀតដែលបញ្ជាក់ថា ជារបស់ខ្មែរ។

លោកបណ្ឌិតថា ៖ តែអន្ចិចារ ដោយសារតែមហិច្ឆតាវាទីនិយមរបស់ខ្លួន ថៃបានកាឡៃប្រវត្តិសាស្ត្របង្រៀនកូនចៅគេតជំនាន់រហូតដល់បច្ចុប្បន្ន ឱ្យវង្វែងប្រវត្តិសាស្ត្រ ហើយមើលមកអ្នកជិតខាងខ្លួន សុទ្ធតែមនុស្សអន់ថយ និងជាអ្នកឈ្លានពានគេទៅវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print