ភ្នំពេញ ៖ អំឡុងពេល “ជម្លោះព្រំដែនកម្ពុជា-ថៃ” ចាប់ពីម៉ោង ១២យប់ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
I). សាវតារនៃ “ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
មូលហេតុភ្លាមៗនៃភាពតានតឹងលើបញ្ហាព្រំដែន គឺនៅបន្ទាប់ពីមានព្រឹត្តិការណ៍បំពានរបស់ទា ហាន ថៃ ដែលបានលួចចូលក្នុងទឹកដីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយបាញ់សម្លាប់យុទ្ធជ ន ខ្មែរម្នាក់ដែលស្លៀកខោខ្លីគ្មានកាន់អាវុធក្នុងដៃ នៅក្បែរលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់មកហើយ ហើយទង្វើរបស់ភាគីយោធាថៃនេះ គឺជាអំពើញុះញង់ដោយចេតនា រំលោភលើបទដ្ឋានអន្តរជាតិ និងជាការគំរាមកំហែងយ៉ាងកម្រោលចំពោះអធិបតេយ្យភាពរបស់កម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាបានរក្សាភាពអត់ធ្មត់មិនតបតវិញដោយអំពើហិង្សាឡើយ ប៉ុន្តែបានទាម ទារឱ្យថៃត្រូវរកយុត្តិធម៌ឱ្យមកកម្ពុជា វិញ ដោយត្រូវនាំខ្លួនអ្នកប្រព្រឹត្តអំពើបាញ់ប្រហារមកលើទាហានកម្ពុជានោះ ដើម្បីការដាក់ទោសទៅតាមច្បាប់ ប៉ុន្តែថៃ បានព្យាយាមការពារព្រឹត្តិការណ៍ដែលបំពានដាក់មកលើកម្ពុជានោះ។ ចំណុចមួយដែលនាំឱ្យភាគីថៃធ្វើការបំពានមកលើទឹកដីកម្ពុជានោះ គឺដោយសារភាគីថៃ បានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន ដែលខុសពីស្មារតី នៃអនុស្សារណៈ MOU ឆ្នាំ២០០០ និងផែនទីខ្នាត១/២០០ ០០០ នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤និង១៩០៧ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ បានបង្ហាញយ៉ាងច្បាស់ថា តំបន់ទាំងបួន (ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) គឺស្ថិតនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ មេទ័ពថៃ បានបោះសម្តីចង់វាយយកប្រាសាទបុរាណខ្មែរនានាដទៃសូម្បីតែប្រាសាទអង្គរវត្ត និងចង់ឈ្លានពានដាក់មកលើកម្ពុជាដើម្បីពង្រីក ទឹកដីថៃថែមទៀត។ ភាគីថៃ បានបង្កើតបញ្ហាជាបន្តបន្ទាប់ដែលរួមមានទាំងការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ បន្ថយ ចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីរបស់ថៃ ការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែន ខ្លះដោយធ្វើតាមទំនើងចិត្តផងដែរ ហើយបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ ទង្វើរបស់ថៃបែបនេះ គឺមិនខ្វល់ពីផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាជនទាំងសងខាងផងដែរ។ យ៉ាងណាមិញ ទោះបីជាយ៉ាងណា កម្ពុជា តម្កល់ផលប្រយោជន៍ប្រជាជនប្រទេសទាំងសងខាងជាធំ និងដើម្បីបញ្ចប់បញ្ហាជម្លោះព្រំដែននេះ, កម្ពុជា បានអត់ធ្មត់ខ្ពស់ណាស់ ហើយសម្រេចយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ហើយកម្ពុជា ក៏បានស្នើឱ្យភាគីថៃដើរទៅ ICJ ជាមួយកម្ពុជាដោយស្ម័គ្រចិត្តផងដែរ តែភាគីថៃមិនមានឆន្ទៈក្នុងការដោះស្រាយតាមយន្តការ ICJ។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ ជាការពិតមិនអាចប្រកែកបាន អន្តរជាតិបានយល់ច្បាស់ពីចេតនារបស់ថៃក្នុងការបង្វែររឿងទំនាស់ផ្ទៃក្នុងរវាងរដ្ឋាភិបាលថៃមកជះដាក់កម្ពុជា ហើយ តាមរយៈសារសម្លេងរយៈពេលជាង ១៧នាទី រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោកជំទាវ Paetongtarn Shinawatra បានបង្ហាញពីទំនាស់ផ្ទៃក្នុង រវាងរដ្ឋាភិបាលថៃជាមួយក្រុមយោធាថៃ ជាពិសេសមេបញ្ជាការកងទ័ពថៃយោធភូមិភាគ២ ហើយលោកជំទាវ Paetongtarn Shinawatra ក៏មិនបានបដិសេដដោយទទួលស្គាល់ថាករណីជម្លោះព្រំដែនគឺបង្កឡើងដោយថៃខ្លួនឯងដោយបានបញ្ជាក់ថាមេបញ្ជាការកងទ័ពថៃយោធភូមិភាគ២ និយាយយកល្អតែខ្លួនឯង។
ចុងក្រោយនេះ ភាគីថៃ បានគម្រាមឈប់លក់ប្រេងឱ្យកម្ពុជាក្នុងរយៈពេល ១ខែ ដែលនឹងធ្វើឱ្យកម្ពុជាចុះចាញ់ កម្ពុជានឹងវេទនាដោយសារពួកគេ។ ចំណុចទាំងនេះ គឺក៏ផ្ទុយពីការចង់បានរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ គួរណាស់ប្រទេសជិតខាងផ្តល់តម្លៃ ហើយកម្ពុជាបានអំពាវនាវកុំឱ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ ករណីជាការ ប្រមាថមកលើកម្ពុជា ហើយភ្លេចថាកម្ពុជា ជាអ្នកទិញ គួរតែកម្ពុជាជាអ្នកមានសិទ្ធិក្នុងការសម្រេចជ្រើសរើសប្រើប្រាស់។ ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការឈប់លក់ប្រេងឱ្យកម្ពុជា សម្តេចធិបតីឆ្លើយតបដោយបានប្រកាសផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ នៅត្រឹមម៉ោង១២យប់នេះ (យប់ថ្ងៃអាទិត្យ ទី២២ មិថុនា ២០២៥)។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន តែក្រុមហ៊ុនដែលបាត់បង់ចំណូល គួរបន្ទោសអ្នកនយោបាយថៃ។ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំង ស្រុង ពីប្រទេសថៃ យោធានិងរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជា មិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។ ការឆ្លើយតបនេះ ក៏បញ្ជាក់ទៅភាគីថៃច្បាស់ថា មុនចេញសារគំរាម គួរស្វែងយល់ឱ្យបានខ្លាំងពីដំណើរការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងការរីកចំរើននៅក្នុងវិស័យនីមួយៗរបស់កម្ពុជាផង។ នៅពេលនេះ នៅម៉ោងនេះ ថៃមិនអាចមកក្រឡុកតាមចិត្តទាំងសេដ្ឋកិច្ច និងកម្លាំងនោះទេ កម្ពុជាអាចកំដរបានគ្រប់យុទ្ធសាស្រ្ត ក្នុងភាពជាសន្តិភាពព្រំដែន អ្នកជិតខាងល្អ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កន្លងមកហើយថា ជម្លោះព្រំដែនជាថៃ កម្ពុជាប្រើយុទ្ធសាស្រ្តធំៗទាំង៤គឺ កម្លាំងយោធាក្នុងករណីមានការឈ្លានពានពីថៃ នយោបាយ ការទូត និងផ្លូវច្បាប់ (ប្តឹងទៅ ICJ)។
II. ខ្លឹមសារឆ្លើយតប និងបកស្រាយលើករណីផ្អាកនាំចូលទាំងស្រុងនូវប្រេងឥន្ធនៈ និងឧស្ម័នពីថៃ
* ក្នុងនាមជាបុគ្គលិក PTT ម្នាក់ ខ្ញុំសុខចិត្តអស់ការងារ ស៊ូលំបាករយៈពេលខ្លី ក៏មិនអោយថៃគំរាមកំហែងយើងបានដែរ។ ខ្ញុំសូមគាំទ្រថ្នាក់ដឹកនាំ
* ខ្ញុំអាចបាត់បង់ការងារបាន តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង មិនអាចឱ្យគេមកមើលងាយ ឬគំរាមកំហែងបានទៀតនោះទេ
* កម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ ហើយក្នុងនាមជាបុគ្គលិករបស់ PTT ម្នាក់ ខ្ញុំសុខចិត្តអត់ការងារធ្វើ លំបាកមួយរយៈ តែដាច់ខាតមិនអាចឱ្យគេមើលងាយប្រទេសខ្ញុំទេ
* សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អីនធឺណែត អគ្គិសនី ពលករ និងពេលនេះយកល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត យើងជាពលរដ្ឋត្រូវតែរួមកម្លាំងគ្នា មិនអាចឱ្យសត្រូវមកគំរាមយើងបានស្រេចចិត្តនោះទេ
* ទោះបីជាកម្ពុជាឈប់នាំចូលប្រេងពីប្រទេសថៃ ក៏កម្ពុជាអាចបង្វែរការទិញពីប្រទេសផ្សេងបានដែរ មិនមែនមានតែថៃទេ គាំទ្រសម្តេច ក្នុងការបិទនាំចូលប្រេងពីថៃនេះ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត
* ក្រសួងរ៉ែ និងថាមពល បញ្ជាក់បន្ថែមថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស យើងជាពលរដ្ឋត្រូវតែរួមកម្លាំងគ្នា និងអត់ធ្មត់អត់ទ្រាំបន្តិចដើម្បីប្រទេសជាតិយើងរីកចម្រើន យើង មិនអាចឱ្យសត្រូវមកគំរាមយើងបានស្រេចចិត្តនោះទេ
* សកម្មភាពថៃគេថាគេជាអ្នកដាក់សម្ពាធកម្ពុជា តែជាក់ស្តែងកម្ពុជាទេដែលកំពុងឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ក្នុងការដាក់សម្ពាធថៃទៅវិញទេ (បំបាត់ចំណូលថៃ) គតិបណ្ឌិតចិនមួយបាននិយាយថា ឈ្លោះជាមួយអ្នកទិញ ឈ្នះហើយតើអ្នកបានអ្វី? សំខាន់ ខ្ញុំត្រូវការពារជាតិ ប្រទេសខ្ញុំ ទោះបីខ្ញុំជាបុគ្គលិក PTT ក៏ដោយ
* មិនចាំបាត់គំរាមបិទនោះទេ កម្ពុជាបិទនាំចូលប្រេងពីថៃខ្លួនឯងតែម្តងព្រោះកម្ពុជា មាន ជម្រើស ច្រើន ដោយ បង្វែរ ការ ទិញ ពី ប្រទេស ដទៃ ផ្សេងពីថៃបាន ដូចជា ពី វៀតណាម សិង្ហបុរី និង ប្រទេស ឥណ្ឌូនេស៊ីជា ដើម។ ការ ប្រកាសបិទ របស់ ភាគីថៃនេះ គឺថៃ ខ្លួន ឯងជា អ្នក ខាតបង់ ហើយ កម្ពុជាមាន ជម្រើសទិញ ពី ប្រទេស ផ្សេង
* ប្រជាពលរដ្ឋយើងត្រូវរួមគ្នា ប្រទេសយើងត្រូវតែបង្កង្កើតការផលិតគ្រប់បែបយ៉ាងតាមតម្រូវការការប្រើប្រាស់ជាប្រចាំរបស់ពលរដ្ឋរាប់ទាំងចំណីអាហារផងមិនចាំពឹងលើអ្នកជិតខាងឡើយ បច្ចុបន្នប្រជាពលរដ្ឋយើងមានចំណេះជំនាញគ្រប់គ្រាន់ក្នុងការផលិតគ្រប់បែបយ៉ាងទាំអស់ ដល់ពេលហើយដែលយើងត្រូវរួមគ្នាកសាងប្រទេសជាតិ
* ខ្ញុំគាំទ្រការសម្រេចចិត្តរបស់សម្ដេចធិបតីលើការឈប់នាំចូលប្រេងសាំងពីប្រទេសថៃ ព្រោះថាកម្ពុជាមិនពឹងលើប្រទេសតែមួយទេ។ យើងមានដៃគូដូចជា វៀតណាម សិង្ហបុរី និងទីផ្សារអន្តរជាតិ ដើម្បីធានាថាប្រេងឥន្ធនៈបន្តហូរក្នុងតម្លៃសមរម្យ
* បងប្អូនមិនចាំបាច់ព្រួយបារម្ភអំពីតម្លៃសាំងទេ។ ពួកយើងត្រូវមានជំនឿលើរាជរដ្ឋាភិបាលរបស់យើង សម្តេចពិតគិតគូរគ្រប់ជ្រុងជ្រោយ និងបានរៀបចំប្រភពជំនួសរួចហើយ ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរ
* ខ្ញុំដឹងថាប្រជាជនខ្មែរទាំងអស់កំពុងតែបារម្ភអំពីតម្លៃសាំងឡើងថ្លៃ ប៉ុន្តែនេះគឺជាបញ្ហាប្រឈមបណ្តោះអាសន្នប៉ុណ្ណោះ រាជរដ្ឋាភិបាលកំពុងស្វែងរកយ៉ាងសកម្មនូវអ្នកផ្គត់ផ្គង់ដែលប្រសើរជាង មានស្ថេរភាពជាងប្រទេសថៃ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជនខ្មែរទូទាំងប្រទេស
* ខ្ញុំមិនដែលគិតថានឹងមានមោទនភាពលើប្រទេសរបស់ខ្ញុំដូចពេលនេះទេ ការសម្រេចចិត្តបញ្ឈប់ការនាំចូលពីប្រទេសថៃ គឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ខ្ញុំក៏មានទំនុកចិត្តលើរាជរដ្ឋាភិបាលថា លោកនឹងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ផលប៉ះពាល់ធំណាមួយដល់ជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរទាំងឡាយ
* ថៃនឹងលំបាកជាងយើង យើងទ្រំាលំបាករយៈពេលខ្លីប៉ុណ្ណោះ ដូចអ្នកលក់គម្រាមអ្នកទិញដូច្នេះ យើងមានលុយយើងអាចទិញកន្លែងផ្សេងបាន
* ថៃនឹងខាតបង់អតិថិជនកម្ពុជា ប៉ុន្តែកម្ពុជានៅមានអ្នកដែលលក់ប្រេងពីប្រទេសដទៃទៀត។ ដូចនេះប្រជាពលរដ្ឋយើងត្រូវតែជឿជាក់លើរដ្ឋាភិបាល។ ខ្ញុំសូមគ្រាំទ្រយ៉ាងពេញទំហឹងលើការសម្រេចចិត្តរបស់សម្តេច
* មុននឹងសម្រេចចិត្ត រដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ណាស់។ យើងត្រូវតែគាំទ្ររដ្ឋាភិបាល និងរួមរួបគ្នាកុំឱ្យនៅក្រោមគំនាបប្រទេសថៃ។ យើងស៊ូលំបាករយៈពេលខ្លី តែនឹងល្អប្រសើរជាងមុនក្នុងរយៈពេលវែង
* យើងទ្រាំបន្តិចទៅ ព្រោះការលំបាកនេះមិនយូរទេ ហើយនឹងប្រសើរឡើងវិញ។ រដ្ឋាភិបាលយើងមុននឹងសម្រេចចិត្ត សម្តេចបានគិតគូរប្រជាពលរដ្ឋរួចហើយ។ យើងត្រូវគិតជាតិជាធំ កុំឱ្យគេចេះតែមើលងាយម្តងហើយម្តងទៀត។ ខ្ញុំសុខចិត្តអស់ការងារធ្វើ លំបាករយៈខ្លី ដើម្បីមុខមាត់ជាតិយើង
* អត់សាំងពីថៃមួយមិនធ្វើឱ្យកម្ពុជាពិបាកទេ ហើយ PTT អាចមានច្រកយកប្រេងឥន្ធនៈជាច្រើន
ទៀត។ ថៃនឹងខាតធ្ងន់ហើយ
* PTT នៅមានជម្រើសនាំចូលសាំងពី សឹង្ហបុរី ម៉ាលេស៊ី ឬ ឥណ្ឌូណេស៊ីជាដើម ដូចនេះបុគ្គលិកនៅតែអាចធ្វើការបានដដែល។ ក្នុងនាមខ្ញុំជាបុគ្គលិកស្រីម្នាក់នៅ PTT ខ្ញុំគាំទ្រថ្នាក់ដឹកនាំប្រទេស ខ្ញុំសុខចិត្តអត់ការងារធ្វើបើក្រុមហ៊ុនបិទ ស៊ូលំបាក តែមិនឱ្យគែមើលងាយកម្ពុជាយើង
* នេះជាពេលវេលាល្អណាស់ដែលប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំ និងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់ថៃ យើងមិនអាចឱ្យគេមកមើលងាយប្រទេសយើងបាននោះទេ
* ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើងរាទឹក
* យើងមិនចាំបាច់ភ័យព្រួយទេ សម្តេចបានប្រកាសហើយថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ។ ដូចនេះអ្នកដែលព្រួយចិត្តគឺ ថៃនោះទេ
* សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់, យើងសាមគ្គីដើម្បីសុខសន្តិភាព, សាមគ្គី ជាកម្លាំងចលករដើម្បីសម្រេចគ្រប់កិច្ចការអ្វីៗទាំងអស់ កម្លាំងសាមគ្គីខ្លាំងខ្លាជាងកម្លាំងអ្វីៗទាំងអស់
* ក្នុងងនាមជាខ្ញុំជនជាតិខ្មែរ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេច។ ពេលនេះថៃនឹងភ្ញាក់ខ្លួនហើយថា កម្ពុជាមិនមែនដូចការគិតរបស់ថៃចង់គម្រាមស្រេចតែចិត្តទេ។ យើងមានលទ្ធភាព ហើយយើងអាចទិញពីប្រទេសដទៃបាន
* ថៃដែលតែងតែគំរាមខ្មែរ សព្វគ្រប់បែបយ៉ាងជាញយៗ តែខ្មែរ សម័យតេជោសែន សម័យសម្តេចធិតី សូមតតាំងមែនទែនហើយ ម្ដងនេះ ថៃខាតប្រាក់ចំណេញ រាប់លានបាត ខ្ញុំជាប្រជាជនខ្មែរគាំទ្រជានិច្ចនូវគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
* ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជាមិនចាញ់ច្រាបការគំរាមរបស់ថៃទេ កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាម។ មិនមែនថៃឈប់លក់ប្រេងអោយទេ គឺកម្ពុជាឈប់ទិញប្រេងពីថៃ
* ចាំមើលថៃមានអីមកគំរាមខ្មែរទៀត ខ្មែរមិនមែនមានតែប្រភពនាំចូលប្រេងឥន្ធនៈពីថៃនោះទេ។ មិននាំចូលពីថៃ ក៏អាចនាំចូលពីប្រទេសផ្សេងៗទៀតបានដែរ
* ខ្ញុំយល់អារម្មណ៍បងប្អូនខ្មែរយើងពេលនេះណាស់ ពួកគាត់បារម្ភថាខ្លាចបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT អត់មានការងារធ្វើ តែសូមបងប្អូនយល់ឲ្យច្បាស់ពីរឿងនេះថា ការបញ្ឈប់ការនាំចូលប្រេងសាំងពីប្រទេសថៃមិនមែនមានន័យថាបោះបង់បងប្អូនបុគ្គលិកខ្មែរទេ ហើយក្រុមហ៊ុនក៏អាចប្តូរនាំប្រេងពីប្រទេសផ្សេងក្រៅពីថៃផងដែរ។ ក្នុងនាមជាបុគ្គលិម្នាក់ផងដែរ ខ្ញុំគាំទ្រសម្តេចសម្រេចបែបនេះ ហើយមិនចង់ឱ្យថៃមើលងាយកម្ពុជានោះទេ។ បើនិយាយឱ្យអស់ទៅ ខ្ញុំក៏សុខចិត្តលំបាកពេលខ្លី ហើយរកការងារនៅកន្លែងផ្សេងធ្វើ
* សូមបងប្អូនដែលធ្វើការនៅ PTT ដូចខ្ញុំចាំថា ជំនាញ និងបទពិសោធន៍របស់បងប្អូនមានតម្លៃណាស់។ អាជីវកម្មប្រេងនៅក្នុងប្រទេសកម្ពុជានឹងបន្ត ដោយគ្រាន់តែមានដៃគូផ្សេងទៀតប៉ុណ្ណោះ ហើយបងប្អូននឹងទទួលបានការងារថ្មីជំនួស
* គាំទ្រគោលនយោបាយឆ្លើយតបយ៉ាងល្អប្រសើររបស់សម្តេចធិបតីចំពោះការមិនអោយតម្លៃរបស់ថៃមកលើប្រជាជាតិខ្មែរ ចាប់ពីពេលនេះទៅកម្ពុជាមិនអាចឱ្យគេចេះតែមកគំរាម មើលងាយ បានស្រេចតែចិត្តបាននោះទេ ៕
ដោយ ៖ សិលា