ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្ត KIA ធ្វើដំណើរចេញពីសៀមរាបឆ្ពោះឡើងមកភ្នំពេញ រួមដំណើរដោយបុរសចិនម្នាក់ទៀត ងងុយដេកក៏រេចង្កូតរថយន្តឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរងរបួសស្រាលម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីអ្នកបើកបរបានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានបើកបររថយន្ត KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8861 ដោយគាត់ជាអ្នកបើក ចំណែកថៅកែចិនរបស់គាត់ជាអ្នករួមដំណើរជាមួយ។ ដោយធ្វើដំណើរពីខេត្តមកភ្នំពេញ មានចម្ងាយឆ្ងាយ ធ្វើឲ្យគាត់នឿយហត់ ក៏ធ្លាក់ភ្នែកទាញចង្កូតរថយន្តទៅឆ្វេងដៃ ស្រាប់តែរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យរថយន្តជ្រុលទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បុកកៀបជាប់ថៅកែចិននៅក្នុងរថយន្ត រងរបួសស្រាល និងខូចខាតរថយន្ត ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print