រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ទៅរុស្ស៊ី ជួបលោកពូទីន ចំពេលស្ថានការណ៍កំពុងក្តៅ អាមេរិក អុីស្រាអែល គឺជាអ្នកធ្វើសង្រ្គាមដ៏គ្រោះថ្នាក់ប្រឆាំងអុីរ៉ង់

ចែករំលែក៖

អន្តរជាតិ ៖ ក្រសួងការបរទេសអុីរ៉ង់នៅថ្ងៃអាទិត្យទី២២ ខែមិថុនាឆ្នាំ២០២៥  បានចេញសេចក្តីថ្លែងការណ៍មួយថា «ពិភពលោកមិនត្រូវភ្លេចទេថា គឺអាមេរិក ដែលជាអ្នកក្បត់ការទូត។ អុីស្រាអែល ជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងគ្មានច្បាប់ ហើយអាមេរិកគឺជាអ្នកធ្វើសង្រ្គាមដ៏គ្រោះថ្នាក់ប្រឆាំងអុីរ៉ង់។ ការវាយប្រហារនេះ គឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ហើយថា រដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ»។ ទន្ទឹមនោះ អុីរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឲ្យក្រុមប្រឹក្សាថ្កោលទោសការវាយប្រហាររបស់អាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

សូមបញ្ជាក់ថា ៖ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Abbas Araghchi បានទៅដល់ទីក្រុងមូស្គូហើយ កាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចំពេលស្ថានការណ៍កំពុងតានតឹង ក្រោយអាមេរិកវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ខ្លួន។
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ IRNA, ក្រៅពីជួបជាមួយលោកពូទីន, ប្រមុខការទូតអុីរ៉ង់ក៏នឹងត្រូវពិភាក្សាជាមួយមន្ត្រីរុស្ស៊ីកំពូលៗផ្សេងទៀតផងដែរ អំពីបញ្ហាជម្លោះដែលកំពុងបន្តទាំងនៅក្នុងតំបន់និងអន្តរជាតិ។

មុនពេលទៅដល់រុស្ស៊ី, លោក Araghchi បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអុីស្តង់ប៊ុល នៃប្រទេសតួកគីរួចទៅហើយថា ប្រទេសរបស់លោកសូមរក្សាសិទ្ធិការពារខ្លួន ពីព្រោះសហរដ្ឋអាមេរិកជាអ្នក «ក្បត់ការទូត» និងថែមទាំងហៅប្រទេសរុស្ស៊ីថាជា «មិត្តរបស់អុីរ៉ង់» ថែមទៀតផង។

...

ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលអុីរ៉ង់ប្រកាសថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print