មន្ទីរពេទ្យកាល់ម៉ែត រៀបចំពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី”

ចែករំលែក៖

ភ្នំពេញ៖ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍរបស់ខ្លួន ថ្ងៃនេះមន្ទីរពេទ្យកាល់ម៉ែតបានសហការជាមួយភាគីជប៉ុន ដើម្បីរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រនេះឡើងដែលមានទាំងទ្រឹស្តី ការអនុវត្តបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យNagoyaប្រទេសជប៉ុន ជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗជាច្រើននិងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យក្រុមគ្រូពេទ្យយើងកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងគុណភាពសម្រាបមន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាសម្រាប់មន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជណាចក្រកម្ពុជា។

លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី” នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ រវាងមន្ទីរពេទ្យកាល់ម៉ែតព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យNagoya ប្រទេសជប៉ុន ក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តទៀតថា ជានិច្ចកាលលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងថ្លែងអំណរអរគុណ លោកវេជ្ជបណ្ឌិតMamoru Yamashita និងក្រុមវេជ្ជបណ្ឌិតទាំងអស់ របស់សាកលវិទ្យាល័យNagoya ប្រទេសជប៉ុន អរគុណជ្រាលជ្រៅចំពោះសហភាតរៈកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។

លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី”ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី “ដែលបានសហការរៀបចំឡើងដោយសាកលវិទ្យាល័យNagoya ប្រទេសជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែតនៅកម្ពុជា ។ មានខ្លឹមសារផ្តោតសំខាន់ទៅលើការបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី ការថែរក្សាថែទាំសម្ប់ស្រ្តីមានផ្ទៃពោះចាប់តាំងពីមុនកំណើតនិងក្រោយពេលប្រសូត្របុត្របន្តទៀតតាមមើលថែទាំពីការលូតលាស់ទារករហូតដ៏ធំពេញវ័យ។ មានខ្លឹមសារមួយខាន់ទៀតនោះ គឺការព្យាបាលជំងឺមហារីករោគស្ត្រីដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀតសម្រាប់មន្ទីរពេទ្យកាល់ម៉ែត និងក្រសួងសុខាភិបាលនៃប្រទេសទាំង២កម្ពុជា-ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺដែលមកទទួលយកសេវាថែទាំព្យាបាលទាក់ទងនិងជំនាញនេះ។ លោកសាស្រ្តចារ្យ បានបន្តទៀតថា ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជ្រើសរើសដែលស្របគ្នាទៅនឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាពពេលបច្ចុប្បន្ន ដែលប្រទេសទាំង២កំពុងប្រឈរមុខការពារ ការត្រួតពិនិត្យ និងការព្យាបាលជំងឺដោយកំរិតបច្ចេកទេសជំនាញកាន់តែទំនើបឈានទៅមុខនៅក្នុងប្រព័ន្ធនៃការគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី។ ពិសេសជាងនេះទៅទៀត បច្ចេកទេសជំនាញនៃការបណ្ដុះបណ្ដាលអាចជួយឲ្យយើងរកឃើញនូវជំងឺមហារីករោគស្ត្រី ជំងឺមហារីកស្បូន រួមទាំងការថែទាំស្ត្រីមានផ្ទៃពោះ។ សព្វថ្ងៃនេះជំងឺមហារីកកំពុងតែដើរតួជួរមុខគេនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលក្រសួងសុខាភិបាលកំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ជាមួយគ្នានោះដែរ ការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះនិងព្យាបាលជំងឺមហារីករោគស្រ្តីអាចកាត់បន្ថយនូវអត្រាមរណៈ និងជាការបង្ការជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកបន្តទៀតថា ដោយសារតែវិទ្យាកាន់តែរីកចម្រើន ការផលិតឧបករណ៍កាន់តែទំនើប ដែលទាមទារឲ្យវេជ្ជបណ្ឌិតទាំងឡាយត្រូវអភិវឌ្ឍន៍បន្ថែមទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មី ដើម្បីដើរទាន់ការរីកចម្រើននៃសាកលលោក។

សិក្ខាសាលាដ៏មានសារសំខាន់នេះមានតួនាទីជាវេទិកាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលនឹងនាំឲ្យមានការកែលម្អនៅក្នុងប្រព័ន្ធកគ្រប់គ្រង ការព្យាបាលនៅផ្នែកសម្ភពនិងរោគស្រ្តី តាមបែបវិទ្យាសាស្រ្តនៃការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះនិងការព្យាបាលជំងឺមហារីករោគស្រ្តី ដើម្បីផ្លាស់ប្តូរនៅក្នុងចំណោមគ្រូពេទ្យឯកទេសកម្ពុជានិងជប៉ុន។

លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា សិក្ខាសាលានេះនឹងបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស ជាទន់មួយដែលតម្លៃធំធេងជួយដល់វិស័យសុខុមាលភាពនៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ក្នុងការពិនិត្យព្យាបាលជំងឺប្រកបដោយគុណ៕

image9 image7 image1 image5 image4 image6 image2

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print