ជនបំផ្ទុះគ្រាប់បែកអត្តឃាត IS នៅស៊ីរី វាយប្រហារព្រះវិហារ សម្លាប់មនុស្ស ២០នាក់

ចែករំលែក៖

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃស៊ីរី បានឱ្យដឹងថា ជនសង្ស័យភេរវករ “មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម” បានបើកការបាញ់ប្រហារទៅលើអ្នកគោរពបូជាដែលចូលរួមក្នុងព្រះវិហារ Mar Elias Greek Orthodox ក្នុងទីក្រុង Damascus កាលពីថ្ងៃទី 22 ខែមិថុនា មុនពេលបំផ្ទុះគ្រាប់បែកអត្តឃាត។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និងរបួស៥២នាក់។

ប្រភពសន្តិសុខមួយដែលត្រូវបានដកស្រង់ដោយ Reuters បានពណ៌នាជនសង្ស័យពីរនាក់ជាខ្មាន់កាំភ្លើង និងអ្នកបំផ្ទុះគ្រាប់បែក ជំនួសឱ្យតែម្នាក់ ដូចដែលរាយការណ៍ដោយក្រសួងមហាផ្ទៃស៊ីរី។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
“ការផ្ទុះបានកើតឡើងនៅច្រកចូលព្រះវិហារ ដោយបានសម្លាប់ និងរបួសមនុស្សជាច្រើន រួមទាំងអ្នកដែលនៅខាងក្នុងព្រះវិហារនៅពេលនោះ និងអ្នកដែលនៅជិតតំបន់នោះ”។
វិហារគ្រិស្ត នៅប្រទេសស៊ីរីបានថ្កោលទោសអ្នកវាយប្រហារថាជា “ដៃរបស់បីសាច” ដោយផ្ញើការរំលែកទុក្ខដល់ជនរងគ្រោះនិងសាច់ញាតិរបស់ពួកគេ។
ក្រសួងការបរទេសក្រិចបានអំពាវនាវឱ្យរដ្ឋាភិបាលបណ្តោះអាសន្ននៅទីក្រុងដាម៉ាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ “ទទួលខុសត្រូវចំពោះអ្នកដែលមានទំនួលខុសត្រូវ និងធានាសុវត្ថិភាពរបស់គ្រិស្តសាសនិក ក៏ដូចជាក្រុមសាសនាផ្សេងទៀត និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នារស់នៅដោយគ្មានការភ័យខ្លាច”៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print