រថយន្ដតូយូតាហៃ បុករថយន្ដអាផាតចំពីចំហៀងពេញទំហឹងក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលអោយរងរបួសស្រាលម្នាក់(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដម៉ាកតូយ៉ូតាហៃ ដឹកភ្ញៀវ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មកដល់ផ្លូវបំបែកជាបួនបុករថយន្ដស៊េរីទំនើបអាផាតចំពីចំហៀងពេញទំហឹងបណ្ដាលអោយក្រឡាប់ផ្ងារជើងខូចខាតយ៉ាងធ្ងន់ធ្ងរ និងរងរបួសស្រាលម្នាក ម្ខាងទៀតខូចខាតផ្នែកពីមុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១ និង០៥នាទី រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន ៥២៨ កែងនិង ២៨៥ ក្នុងសង្កាត់បឹងកល់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុមានរថយន្ដសស៊េរីទំនើប ម៉ាកអាផាតពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលដល់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្ដម៉ាកតូយ៉ូតាហៃមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2W- 2587 បើកបរដោយបុរសម្នាក់រួមនិងភ្ញៀវក្នុងរថយន្ដផងដែរ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៥ ទិសដៅពីជើងមកត្បូង ក្នុងល្បឿលឿន លុះដល់ចំណុចផ្លូវបំបែកជាបួនក៏បុកចំពីចំហៀងផ្នែករថយន្ដអាផាតពីក្រោយពេញទំហឹងបណ្ដាលក្រឡាប់អូសផ្ងារជើង១ជុំរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកម្ចាស់រថយន្ដបានលូតពីក្នុងរថយន្ដរងរបួសស្រាល ។ ឯរថយន្ដបង្កវិញរងការខូចខាតផ្នែកខាងមុខ និងបែកធុងទឹករថយន្ដផងដែរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវក្នុងរថយន្ដនោះទេ ។ ភ្លាមៗនោះម្ចាស់រថយន្ដបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់សម្រាល បន្សល់ទុករថយន្ដនៅនិងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែង យករថយន្ដទាំង០២គ្រឿងទៅរក្សាទុករង់ចាំភាគីបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

...

 

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print