ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មានស្តីពីជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្តម Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Jang Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកអគ្គរដ្ឋទូតស.ប.ប.កូរ៉េ ចំពោះការបញ្ចប់ បេសកកម្មដោយជោគជ័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបំពេញ បេសកកម្មរយៈពេល៩ឆ្នាំ នៅកម្ពុជា។ លោក Jang Yun Gon បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះកិច្ចសហ- ប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អជូនដល់រូបគាត់ និងស្ថានទូតស.ប.ប.កូរ៉េ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជា និងស.ប.ប.កូរ៉េ បន្តរក្សាចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងឯកឧត្តម Kim Il-sung កាលពី៦០ ឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត Jang Yun Gon នឹង បន្តដើរតួនាទីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ស.ប.ប.កូរ៉េ ក្នុងតួនាទីណាមួយ របស់គាត់ នាពេលអនាគត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print