នាយករដ្ឋមន្ត្រីថៃ ប្រើភាសាដល់បន្ទាត់ក្រហម ភ្លេចពាក្យទំនាក់ទំនងអ្នកជិតខាងល្អ !

ចែករំលែក៖

ទីក្រុងបាងកក ៖  នាយករដ្ឋមន្ត្រីថៃ លោកស្រី អុងអ៊ីង នៅរសៀលថ្ងៃនេះ បានចេញមកប្រកាសដោយទម្លាក់កំហុសកម្ពុជាយើងថា ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ហើយត្រៀមដាក់វិធានការណ៍មួយចំនួនមកលើកម្ពុជាទៀតផង។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលថៃដោយចុចឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួនដប់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនដែលភ្ជាប់ទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកកិច្ចការបទល្មើសឆបោកតាមអនឡាញ បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានទម្លាយថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅប្រទេសថៃ កំពុងកើនឡើងឲ្យគួរឲ្យកត់សម្គាល់ ជាក់ស្តែងបណ្តាញ សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយជាច្រើនព័ត៌មានចាប់តាំងពីដើមឆ្នាំ២០២៥មក។

សារព័ត៌មានដែលបានចេញផ្សាយរួមមាន៖ Reuter, AP News, The Diplomat, Bangkok post, The Nation, VOA និងសារព័ត៌មានច្រើនទៀត។

តែថ្ងៃនេះ ! នាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមច្រកព្រំដែនចំនួន៧ រួមទាំងការកំណត់ម៉ោងធ្វើការ និងការរឹតបន្តឹងលើការចូល/ចេញយានយន្ត និងបុគ្គល (លើកលែងសម្រាប់សិស្ស និងករណីវេជ្ជសាស្ត្រ)។ ភ្ញៀវទេសចរណ៍បរទេស ត្រូវបានហាមឃាត់មិនឱ្យលេងល្បែងស៊ីសងនៅតំបន់ព្រំដែន ហើយហោះហើរទៅកាន់ខេត្តសៀមរាប សម្រាប់ការលេងល្បែងស៊ីសង ដែលនឹងប្រឈមការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។

លោកស្រី ក៏បានប្រកាសបន្ថែមថា ការនាំចេញទំនិញដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជានឹងត្រូវផ្អាកផងដែរ។ ទាក់ទងនឹងអាជីវកម្មថៃនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ពីការគាំទ្រពីរដ្ឋាភិបាល និងបានកត់សម្គាល់ថា មិនមានអំពើហិង្សាកើតឡើងនាពេលបច្ចុប្បន្នទេ។ នាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងផងដែរថា កាហាមនាំប្រេងពីថៃចូលកម្ពុជា អាចនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ 

សម្រាប់វិធានការណ៍ដាក់មកលើកម្ពុជា ដូចជាកម្រឃើញមានការប្រកាសចេញពីមាត់នាយករដ្ឋមន្រ្តីថៃរូបនេះណាស់ តែលើកនេះ ប្រហែលបានចាប់ដៃស្និតរមួតជាមួយយោធាហើយមើលទៅ ទើបចង់វាយបកមកខ្មែរយ៉ាងដូច្នេះ។ សម្រាប់កម្ពុជា អាចកំដរបានគ្រប់យុទ្ធសាស្រ្តទាំងនយោបាយ ការទូត ច្បាប់អន្តរជាតិ និងជាពិសេសការប្រើកម្លាំងយោធាតែម្តង ដោយផ្លូវច្បាប់ ។ 

កាលពីព្រឹកមិញពីទឹកដីខេត្តសៀមរាប នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជូនសារយ៉ាងច្បាស់ៗហើយថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ កម្ពុជាមិនមានរថក្រោះ និងយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះបាន ហើយសព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print