មន្ត្រីម្នាក់ដែលត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យបានរកឃើញសាកសពហើយនៅចំណុច អូរយាយផាត នាព្រឹកថ្ងៃអង្គារនេះ

ចែករំលែក៖

ខេត្តកោះកុង÷ លោកអភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦ និង ២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ ភ្ញីមាសនិងកម្លាំង អធិការដ្ឋាននគរបាលស្រុកគិរីសាគរ សហការជាមួយអាជ្ញាធរឃុំ ភូមិ ប្រជាការពារ នឹងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកឃើញសពប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ ហើយនៅចំណុច អូរយាយផាត ចម្ងាយពីអូតាម៉ាន់ប្រហែល ៥00 ម៉ែត្រ។

សូមរំលឹកថា កាលពីថ្ងៃទី ២២ មិថុនា ២០២៥ មេឃភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិច ដាច់ផ្លូវចូលសាលាឃុំភ្ញីមាសទាំងស្រុង (ទំហំដាច់ទទឹងផ្លូវប្រវែងប្រហែល ១០ម៉ែតនិងបណ្តោយផ្លូវប្រវែងប្រហែល៦ម៉ែត្រ)។

...

ក្រោយមកមានប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង  បានហែលឆ្លងកាត់ផ្លូវដាច់នោះបណ្តាលឱ្យធ្លាក់ចូលទៅក្នុងលូប្រអប់ត្រូវទឹកកួចបាត់ខ្លួនតែម្តង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print