នៅថ្ងៃទី២៩ ខែសីហា នេះ ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតជាសម្ងាត់ដើម្បីជ្រើសរើសអគ្គលេខាធិការថ្មីជំនួសតំណែងលោកបានគីមូន ដែលនឹងត្រូវបញ្ចប់អាណត្តិនៅពេលខាងមុខ។
មន្ត្រីរដ្ឋទូតប្រទេសទាំង១៥ របស់ អ.ស.ប. នឹងសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយដើម្បីជើសរើសអគ្គលេខាធិការ ។ នៅក្នុងការបោះឆ្នោតនោះមាន ៣ប្រភេទគឺ លើកទឹកចិត្ត មិនលើកទឹកចិត្ត និងគ្មានយោបល់។
នៅក្នុងការបោះឆ្នោត ២លើកកន្លងមក គឺនៅថ្ងៃទី២១ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្គាល់ លោក Antonio Guterres កំពុងតែនាំមុខលើបក្ខភាពនានាទាំងអស់។ បន្ទាប់មកគឺអតីតរដ្ឋមន្ត្រីការបរទេសសឺបៀ លោក Jeremic និងសមភាគីអាហ្សង់ទីន លោក Susana Malcorra ។
តាមគម្រោងការបោះឆ្នោតជាលើកចុងក្រោយសម្រាប់តំណែងអគ្គលេខាធិការគឺធ្វើឡើងនៅខែតុលា ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី
...