ចារកម្មអាមេរិក៖​ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់​ មិនត្រូវបានកម្ទេចនោះទេ​ ខណៈអ៉ីស្រាអែលប្រកាសពីជ័យជម្នះរបស់ខ្លួន

ចែករំលែក៖

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ បាននិយាយថា​ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល​ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា​ ឆ្នាំ២០២៥ បានប្រកាសពីជ័យជម្នះជាប្រវត្តិសាស្ត្រលើអ៉ីរ៉ង់ បើទោះជារបាយការណ៍មួយ របស់ចារកម្មអាមេរិកបានសន្និដ្ឋានថាការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិក បានបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

លោក Netanyahu​ បានគូសបញ្ជាក់ថា​ អ៉ីរ៉ង់ និងអ៉ីស្រាអែល បានឯកភាពលើបទឈប់បាញ់កាលពីថ្ងៃអង្គារ ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសនេះដោយបញ្ជាឱ្យ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៉ីរ៉ង់។ នៅក្នុងសុន្ទរកថាមួយ លោក Netanyahu បាននិយាយថាអ៉ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ នោះទេ។ «យើងបានរារាំងគម្រោងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ហើយប្រសិនបើនរណាម្នាក់នៅក្នុងប្រទេសអ៉ីរ៉ង់ ព្យាយាមកសាងវាឡើង នោះយើងនឹងធ្វើសកម្មភាពជាមួយការប្ដេជ្ញាចិត្ត និងការវាយប្រហារដ៏ខ្លាំងក្លាដើម្បីរារាំងការប៉ុនប៉ងនេះ»។

ក៏ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើក្រុមមន្ត្រីអាមេរិកចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនបានកម្ទេចម៉ាស៊ីន ចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ឬស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ទាំងស្រុងនោះទេ។ ពោលបើតាមចារកម្មអាមេរិក ការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិក បានបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែ និងគ្រាន់តែបានបិទផ្លូវចូលទៅកាន់រោងចក្រនុយក្លេអ៊ែរមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានបំផ្លាញអគារដែលអ៉ីរ៉ង់សង់ នៅក្រោមដីឡើយ។

ជាមួយគ្នានោះ​ ទីភ្នាក់ងារសារព័ត៌មាន AFP​ បានចុះផ្សាយថា​ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅតែទទូចថាការវាយប្រហារទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុង ដោយច្រានចោល ការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលថាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា លោក ត្រាំ បានលើកឡើងដូច្នេះថា «ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានបំផ្លាញ ទាំងស្រុង»។

...

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើក្រុមមន្ត្រីចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកម្ទេចម៉ាស៊ីន ចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ឬស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ទាំងស្រុងនោះទេ។ ពោលបើតាមចារកម្មអាមេរិក ការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិកបានបង្អាក់ ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែ និងគ្រាន់តែបានបិទផ្លូវចូលទៅកាន់រោងចក្រនុយក្លេអ៊ែរមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានបំផ្លាញអគារដែលអ៉ីរ៉ង់សង់ នៅក្រោមដីឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print