ភ្នំពេញ ៖ ក្រុមហ៊ុនស្រាវជ្រាវរកប្រេងនិងឧស្ម័នពិភពលោក ConocoPhillips ដែលមានស្នាក់ការធំនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកបន្តការប្តេជ្ញាធ្វើការជាមួយកម្ពុជានិងភាគីពាក់ព័ន្ធដទៃទៀតក្នុងការស្វែងរុករកប្រេងនិងឧស្ម័នដែលមានសក្តានុពល។ នេះជាការបញ្ជាក់ពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីមានការចុះផ្សាយពីកាសែតថៃ ថាកម្ពុជាបន្តជាវភ្លើងពីប្រទេសថៃ អគ្គិសនីកម្ពុជា (EDC) បានអះអាងថា កម្ពុជាពុំមានការនាំអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់ឱ្យតំបន់ណាមួយនោះទេ ៕
...
ដោយ ៖ សិលា