ជនសង្ស័យ២នាក់ (ឆក់ទូរស័ព្ទ) បានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ នារីកម្មករ រោងចក្រម្នាក់ខណៈកំពុងជិះម៉ូតូទើបតែចេញពីផ្ទះ ដើម្បីទៅរកអីញាំ  ត្រូវបានបុរសជាជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាព  (ឆក់ទូរស័ព្ទ) បានសម្រេចហើយរួចជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅ ចំណុចស្តុបទទួលប្រូ សង្កាត់ចំការទី ១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ នារីជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក តាមបណ្តោយផ្លូវស្តុបទទួលប្រូ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream បានឃើញជនរងគ្រោះទុកនៅនិយាយទូរស័ព្ទ ម៉ាក iphone 12pro max ពីនារីកម្មករ រោងចក្រ ឪកាសល្អជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃខាលើនោះបានសម្រេច តែបាននារីរងគ្រោះខាងលើក៏ដេញបណ្ដាលអោយដួលម៉ូតូ ហើយផ្អើលឆោឡោ ដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្តឹងពីជនរងគ្រោះ ចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print