នៅថ្ងៃទី២ កក្កដា រម្លឹកខួបមរណភាព១០ឆ្នាំ របស់សម្ដេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងខួប១៦ឆ្នាំ របស់លោកស្រី ញែម សឿន ជាស៊ីម ភរិយាសម្ដេច ជា ស៊ីម»

ចែករំលែក៖

ខេត្តព្រះវិហារ ៖ «មេដឹកនាំធំៗនៅកម្ពុជា នឹងប្រមូលផ្ដុំគ្នានៅខេត្តព្រៃវែង នៅថ្ងៃទី២ កក្កដា ដើម្បីរម្លឹកខួបមរណភាព១០ឆ្នាំ របស់សម្ដេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងខួប១៦ឆ្នាំ របស់លោកស្រី ញែម សឿន ជាស៊ីម ភរិយាសម្ដេច ជា ស៊ីម»។ នេះបើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពីខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងពិធីសំណេះសំណាលមួយនៅខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ស្រលាញ់គ្នាណាស់ ហើយគ្មាននរណាម្នាក់អាចបំបែកបំបាក់បានឡើយ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំថា កម្ពុជាកុំផ្លាស់ប្ដូររបបរាជានិយមឱ្យសោះត្រូវរក្សារបបរាជានិយមដែលជាកេរដំណែលរបស់ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា ព្រះបរមរតនកោដ្ឋ ខណៈបច្ចុប្បន្នមានប្រទេសមួយចំនួនទាំងក្នុងតំបន់ និងលើពិភពលោកកំពុងមានបញ្ហាផ្ទៃក្នុង ដោយសារការផ្លាស់ប្ដូររបបនេះឯង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print