ខេត្តព្រះវិហារ ៖ «ខ្ញុំមិនចង់ឱ្យសមាជិកព្រឹទ្ធសភា ដេកស៊ីប្រាក់ខែនៅភ្នំពេញទេ»។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាពិធីសំណេះសំណាលមួយនៅខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៧ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងស្នើឱ្យរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីកែសម្រួលពីការបែងចែកភូមិភាគ មកជាមណ្ឌលនៅតាមរាជធានីខេត្តទាំង២៥វិញ។ បើតាមសម្ដេច ការកែសម្រួលបែបនេះ ដើម្បីជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ មមាញឹកមកចុះជួបអង្គបោះឆ្នោត និងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ នៅតាមមូលដ្ឋានខ្លួន។
ថ្ងៃនេះ ! សម្ដេចតេជោ ហ៊ុន សែន ណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅខេត្តព្រះវិហារ, បំផុសការផលិត រៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឱ្យរៀបចំដាំដុះនូវអ្វីដែលជាតម្រូវការកងទ័ព ដើម្បីផ្គត់ផ្គង់កងទ័ព ហើយកុំទៅទិញបន្លែ ផ្លែឈើពីឬត្រីពីភ្នំពេញ ប៉ុន្ដែត្រូវទិញពីពលរដ្ឋនៅក្នុងខេត្ត ៕
ដោយ ៖ សិលា