ខេត្តកណ្តាល ៖ ម្ចាស់ទូតដរ ពីរនាក់ប្តីប្រពន្ធ វ័យប្រមាណជាង៧០ ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូកដរ ក្នុងពេលកំពុងសម្រាក កាលពីយប់មិញ ស្ថិតនៅចំនុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នអាជ្ញាធរស្រុកកៀនស្វាយ កំពុងយកចិត្តទុក្ខដាក់ចុះរុករក និង ស្រាវជ្រាវរកម្ចាស់ដរចំនួន ២នាក់។
បើតាមលោក ឡូវ សុខសាន្ត អភិបាល នៃគណ: អភិបាលស្រុកគៀនស្វាយ បានប្រាប់ថា បច្ចុប្បន្ននេះ អាជ្ញាធរសហការជាមួយមន្ត្រីជំនាញ កំពុងបើកការស្រាវជ្រាវ ស្វែងរកមូលហេតុនៃហេតុការណ៍លិចទូកដរនេះ។លោកទទួលបានប្រភពពី ពលរដ្ឋអាជីវកលក់បន្លែ ថា ទូកដរនេះ ឃើញលិចតាំងពីម៉ោង ៣យប់ ឈានចូលថ្ងៃទី ២៧ មិថុនានេះ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅលើកោះមាស បានឱ្យដឹងថា ម្ចាស់ទូកដរ គឺជាប្តីប្រពន្ធគ្នា ហើយមានវ័យប្រមាណជាង ៧០ ឆ្នាំ ហើយទូកដររបស់គាត់ ហាក់មានសភាពទ្រុឌទ្រោម ហើយពីរនាក់ប្តីប្រពន្ធចំណាស់ គឺពួកគាត់សម្រាកនៅដំបូលលើទូកដរ។តែក្រោយពី ស្រង់ទូកដរ គឺមិនឃើញម្ចាស់ទូកវ័យចំណាស់នោះទេ ដែលអាចសង្ស័យថា ពួកគាត់អាចនឹងបាត់បង់ជីវិត ព្រោះកន្លងទៅធ្លាប់មានករណីបែបនេះ ហើយសាកសពរកឃើញជាប់ព្រំដែនវៀតណាម៕
រូបភាពប្រភពពី ៖ រដ្ឋបាលស្រុកកៀនស្វាយ