កាសែតថៃ កំពុងបុកផ្សាយសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាយអាថ៌កំបាំង និងផែនការក្បត់ជាតិរបស់ត្រកូលថាក់ស៊ីន

ចែករំលែក៖

ទីក្រុងបាងកក : ថ្ងៃនេះ កាសែតថៃ កំពុងបុកផ្សាយសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាយអាថ៌កំបាំង និងផែនការក្បត់ជាតិរបស់ត្រកូលថាក់ស៊ីន។ ដោយឡែក កូនស្រីលោក ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា រត់ឲ្យលោក ម៉ាក្រុង ជួយ?

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា គ្រោងជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅល្ងាចនេះ ចំពេលដែលភាពតានតឹងបន្តកើនឡើងរវាងថៃ និងកម្ពុជា។

ជំនួបសន្ទនាខាងលើនឹងកើតមានឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទើបតែបានលាតត្រដាងរឿងសម្ងាត់ជាច្រើនពាក់ព័ន្ធអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា និងលោកស្រីនាយករដ្ឋមន្រ្តីដែលជាកូនស្រី។
សម្តេចតេជោ ហ៊ុនសែន ថា កម្ពុជាគឺជាជនរងគ្រោះនៃ Online របស់ថៃប៉ុន្នោះ!

ហេតុអ្វី នាយករដ្ឋមន្ត្រីថៃ បង្វែរការឈ្លានពានរបស់ខ្លួន ទៅជាការបិទច្រកព្រំដែនដើម្បីបង្ក្រាបនូវឧក្រិដ្ឋកម្ម?

ខណៈបទឧក្រិដ្ឋកម្មជាច្រើនបានកើតឡើងនៅក្នុងប្រទេសថៃ តែហេតុអ្វីបាននាយករដ្ឋមន្ត្រីថៃទម្លាក់បញ្ហានេះមកកម្ពុជា?
ហេតុអ្វីលោកជំទាវ នាយករដ្ឋមន្ត្រី ព្រុសឈាមដាក់កម្ពុជា ?៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print