មេយោធាខេត្តព្រះវិហារចែកការ៉ុងច្រកដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមតាមព្រំដែន សម្រាប់ធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួនបើសិនសង្គ្រាមកើតឡើងនៅពេលណាមួយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចែកការ៉ុងច្រកដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមតាមព្រំដែន សម្រាប់ធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួនបើសិនសង្គ្រាមកើតឡើងនៅពេលណាមួយ។

ការចែកការ៉ុងច្រកដីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ពេលលោកបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ពចំនួន ៦៥គ្រួសារ ដែលភៀសខ្លួនចេញពីតំបន់មានបញ្ហាប្រឈម និងប្ដីរបស់ពួកគាត់កំពុងឈរជើងការពារបូរណភាពទឹកដីនៅព្រំដែនកម្ពុជា-ថៃ។

ជាមួយនឹងសភាពការណ៍ដែលកំពុងកើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចជាអនុសាសន៍ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន, លោកមេបញ្ជាការបានថ្លែងណែនាំគ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមព្រំដែន ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសសូមជីកលេណដ្ឋានតាមផ្ទះរៀងៗខ្លួន ដើម្បីការពារនៅពេលមានសភាពការណ៍ផ្ទុះអាវុធកើតឡើង ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print