ទីក្រុងបាងកក : ក្រុមបាតុករបានដាក់រហ័សនាមខ្លួនឯងថា “United Power of the Land” ដែលចាប់ពីម៉ោងនេះទៅ អ្នកចូលរួមមានទាំងក្រុមអាវលឿង-និងក្រហម កំពុងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ទម្លាក់នាយករដ្ឋមន្ត្រី ដោយដង្ហែទៅកាន់វិមានឈ្នះ-ឈ្នះ ឬ វិមានអនុស្សាវរីយ៍ឆៃ។
ការដង្ហែនេះ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅក្នុងទីក្រុងបាងកក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២។
អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ថា ក្រុមបាតុករភាគច្រើនគឺជាមនុស្សវ័យចំណាស់ ដែលត្រូវបានគេចាត់ទុកជាក្រុមជ្រុលនិយម។
លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ការទាមទារទម្លាក់លោកស្រី គឺជាសិទ្ធិរបស់បាតុករ ហើយលោកស្រីផ្ទាល់មិនមានបំណងឆ្លើយតបអ្វីច្រើននោះទេ។
ម៉ោងនេះនាយករដ្ឋមន្រ្តីថៃ កំពុងប្រឈមការតវ៉ា ដើម្បីទាមទារឲ្យលោកស្រីចុះចេញពីតំណែង ដែលបាតុករមានចំនួនច្រើន ។
ចាំមើលកៅអីនាយករដ្ឋមន្រ្តីថៃ អាចធានាដល់ពេលណា? បងប្អូនអាចទាយបានទេ? ៕
ដោយ : សិលា