ក្រសួងមុខងារសាធារណៈ : គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងប្រកាសការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល ដែលជាមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ៦៩៩កន្លែង

ចែករំលែក៖

ភ្នំពេញ : គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងប្រកាសការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល ដែលជាមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ៦៩៩កន្លែង។ បេក្ខជនដែលមានបំណង ដាក់ពាក្យចូលរួមប្រឡងប្រជែងជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៦៩៩កន្លែង តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs25moh ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

យោងតាមអនុក្រឹត្យស្តីពី «ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ផ្នែកទី៨ ជំពូកទី៥ បានចែងថា មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ទទួលបានបៀវត្ស និងអត្ថប្រយោជន៍តទៅ៖

💳 បៀវត្សប្រចាំខែរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវកំណត់ដោយអនុក្រឹត្យតាមការស្នើរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នសាមី។

💳 មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុផ្សេងទៀតដូចគ្នានឹងមន្ត្រីក្របខ័ណ្ឌ រួមមាន៖

👉 ប្រាក់ឧបត្ថម្ភផ្សេងៗ ក្នុងអង្គភាពរួមមាន៖ ប្រាក់រង្វាន់រសេវា គម្រោងហិរញ្ញប្បទាន ថវិកាលើកទឹកចិត្ត ផ្អែកលើសមិទ្ធកម្មការងារ ប្រាក់លើកទឹកចិត្ត ប្រាក់ដែលទទួលបានពីការផ្តល់សេវាសាធារណៈ ការឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ និងអត្ថប្រយោជន៍ដទៃទៀត ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមានដូចគ្នានឹងមន្ត្រីក្របខ័ណ្ឌ

👉 ប្រាក់ឧបត្ថម្ភផ្សេងទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

💳 ការបើកផ្តល់បៀវត្សប្រចាំខែ និងប្រាក់ឧបត្ថម្ភផ្សេងទៀតរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបើកតាមគណនីធនាគារដោយផ្អែកលើតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ស្របតាមបែបបទ និងនីតិវិធីជាធរមាន ដូចគ្នានឹងការអនុវត្តសម្រាប់មន្ត្រីក្របខ័ណ្ឌ។

🎖 មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ អាចទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ប័ណ្ណសរសើរ គ្រឿងឥស្សរិយយស និងការលើកទឹកចិត្ត ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://mcsuat.mcs.gov.kh/)
២.Facebook (https://www.facebook.com/CivilServiceCambodia)

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News) ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print