ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
សម្តេចតេជោ ហ៊ុន សែន ជាបិតាជាតិនិងជាបិតាស្ថាបនិកនៃទស្សនវិជ្ជានយោបាយឈ្នះ-ឈ្នះ។ ក្នុងចំណោមឥស្សរជននយោបាយជាន់ខ្ពស់ស្រុកខ្មែរ សម្តេចតេជោមានក្តីសណ្ដោសនិងព្រហ្មវិហារធម៌ជាងនរណាទាំងអស់ ហើយលោកធ្វើការបានជាមួយអ្នកនយោបាយនិងមនុស្សគ្រប់និន្នាការទាំងអស់មិនថាអ្នកនោះធ្លាប់ជាសត្រូវរបស់លោកក្នុងសមរភូមិប្រដាប់អាវុធ សមរភូមិនៃតុចរចា ឬជាសត្រូវនយោបាយទេ។
លោកបណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ៖ ខ្ញុំគិតថា គ្មាននរណាប្រព្រឹត្តអំពើក្បត់ជាតិធំធេងជាងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទេ ប៉ុន្តែសម្តេចតេជោនៅតែអត់ឱនឱ្យមករួបរួម ក្រោមដំបូលជាតិបាន រហូតបានទទួលជោគជ័យទាំងស្រុងក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាថ្ងៃដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងអស់នោះទៅទទួលទានបាយជុំគ្នាជាមួយសម្តេចតេជោនៅគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ដែលធ្វើឱ្យកម្ពុជាយើងទទួលបានសន្តិភាពពេញលេញមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ និងស្គាល់នូវការបង្រួមបង្រួមនិងការផ្សះផ្សារជាតិពិតប្រាកដ។ នេះហើយជាលក្ខណៈពិសេសនៃនយោបាយឈ្នះ-ឈ្នះ និងព្រហ្មវិហារធម៌របស់សម្តេចតេជោ ក្នុងការបង្រួបបង្រួមនិងផ្សះផ្សារជាតិក្រោមម្លប់សន្តិភាព៕
ដោយ ៖ សិលា