នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ ដោយមានការបញ្ជាពីលោកវរសេនីយ៍ ឯកព្រុំ សំណាង អធិការស្រុកកៀនស្វាយនិងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី២៧ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យចំនួន៦នាក់ សមត្ថកិច្ចឃាត់ខ្លួន៥ និងគេច ខ្លួន១នាក់,១-ឈ្មោះរី ណារ៉ុង ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតមានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ, ២-ឈ្មោះអ៊ន ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ, ៣-ឈ្មោះអ៊ុំ សុីញភេទប្រុស អាយុ ៣០ ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ,៤-ឈ្មោះពុក ម៉ាឡេ ភេទ ប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឈើទាលនិង ៥- ឈ្មោះធៀម ចន្ធីភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទី លំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯឈ្មោះឈ្មោះកាម៉ល់ ពិសិដ្ឋ(មុំ)ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ មិនពិតមានប្រាកដ ទីលំនៅភូមិចំពុះ ក្អែក សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងគេចខ្លួន។

វត្ថុតាងចាប់យករួមមាន÷១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)៤ កញ្ចប់ (ធំ២មធ្យម១តូច១)ទំងន់១៧,១៥ក្រាម),២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន,៣/ទូរស័ព្ទចំនួន២ គ្រឿងនិង៤/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។

លោកអធិការស្រុកបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅផ្ទះឈ្មោះអ៊ន ដារ៉ា ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ។

ក្រោយទទួលពត៌មានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើទាលសហការជាមួយផ្នែកប្រឆាំងគ្រឿង ញៀនស្រុកកៀនស្វាយបានចុះដល់ ចំនុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ឈ្មោះអ៊ន ដារ៉ា,ពុក ម៉ាឡេ,ធៀម ចន្ធីនិង អ៊ុំសុីញ រួចធ្វើការត្រួត ពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា សង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ (មធ្យម១តូច១)និងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។ក្រោយ ត្រួតពិនិត្យរួចកម្លាំងនគរបាលបាននាំខ្លួនជន សង្ស័យរួមនិងវត្ថុតាងមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ។

ក្រោយពីបានចម្លើយជនសង្ស័យរួចមកសមត្ថកិច្ចបានស្រាវជ្រាវឈានទៅឃាត់ខ្លួនជាបន្តបន្ទាប់រហូតដល់ចំនួន៥នាក់និងរត់គេចខ្លួន០១នាក់។

...

ចំពោះជនសង្ស័យរួមនិងវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print