កម្ពុជាសម្រេចបានសមិទ្ធផល លើគ្រប់វិស័យប្រកបដោយមោទនភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ប្រកបដោយមោទនភាព ។

ការថ្លែងរបស់សម្តេចតេជោ ប្រធានគណបក្សកាន់អំណាចខាងលើនេះ ធ្វើឡើងក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា ។
ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ បានផ្តល់លទ្ធភាពពេញលេញ ឱ្យគណបក្សប្រគល់ភារកិច្ចដឹកនាំ ដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលគណបក្សបានអប់រំបណ្តុះបណ្តាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់បំផុត។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា “ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា”។
បន្ថែមលើនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិ បន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាព ប្រជាជនមានស្ថិរភាព, កំណែទម្រង់នានា ត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបាន អភិវឌ្ឍប្រកបដោយគុណភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print