ខេត្តព្រះត្រពាំង ៖ ពិធីបុណ្យសម្ពោធសាលាធម្មសភា ២ ជាន់ រោងទាន ខ្លោងទ្វារ ខួបអនុស្សាវរីយ៍ ១២០ ឆ្នាំកាកសាងវត្ត មានកំពូលតារាចម្រៀងខែ្មរជាច្រើនដួង បានធ្វើដំណើរទៅកាន់ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដើម្បីចូលរួមក្នុងកម្មវិធីនេះ (ខ្មែរស្រឡាញ់ខ្មែរ) ។
ក្រុមតារាចម្រៀងខ្មែរមានជាអាទិ៍ លោក ណយ វ៉ាន់ណេត តារាចម្រៀងជើងចាស់របស់កម្ពុជា លោក ហួ ឡាវី តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា តារាចម្រៀង ទិត្យ សុធារី តារាចម្រៀង បាន មុន្នីល័ក្ខ លោក ឈឿន ឧត្តម និង កំពូលតារាចម្រៀងខ្មែរជាច្រើនរូបទៀត។ពិធីនេះ រៀបចំឡើងនៅថ្ងៃទី ២៦ -២៧ -២៨ ខែមិថុនា ឆ្នាំ២០២៥ !
អ្នកខេត្តព្រះត្រពាំង ទទួលស្វាគមន៍ដោយក្តីរំភើប ខណៈខ្មែរយើងតែងដក់ចិត្តគំនិត ស្រឡាញ់គ្នាទោះដល់ទីណាក៏ដោយ ៕
...
ដោយ ៖ សិលា