ខេត្តកោះកុង ៖ ច្រកទ្វារអន្តរជាតិចាំយាម នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃនៅតែបន្តបិទច្រកព្រំដែនហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដោយឯកតោភាគី។ ចំណែកភាគីកម្ពុជាយើង ក៏នៅបន្តទទួលពលរដ្ឋ និងពលករខ្មែរដែលចេញមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិចាំយាម ដោយនៅចាំសម្របសម្រួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលសុវត្ថិភាព បន្តសម្រួលជូនទៅតាមស្រុកកំណើតរៀងៗខ្លួន។
ចំណែកឯពលករដែលមានបំណងចូលបម្រើការងារក្នុងរោងចក្រ ក្រុមការងារដ្ឋបាលខេត្ត នឹងធ្វើការសម្របសម្រួលឱ្យបានចូលតាមការស្នើសុំ។
សន្តិសុខ សណ្តាប់ធ្នាប់នៅច្រកអន្តរជាតិចាំយាម និងព្រំដែនកម្ពុជាថៃ ក្នុងក្របខណ្ឌខេត្តកោះកុង មិនមានអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ៕
...
ប្រភពពី អង្គភាពមន្ទីរព័ត៌មានខេត្តកោះកុង