លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញក្នុង ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា និងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត ក្នុងក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង នៅសាលប្រជុំធំសាលាខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ជា ស៊ីម និងបុព្វការីជន ព្រមទាំងញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋាន។

ទេយ្យទានសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានប្រគេនដល់ព្រះសង្ឃទាំង ៣៩វត្ត នាឱកាសនោះ រួមមាន ៖ សាដក ១ប្រអប់, ទៀន ១គូ, អង្ករ ៥០គីឡូក្រាម, មី ១កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្ករស ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស, ទឹកក្រូច ២កេស, ផ្លែឈើ ១កន្ត្រក, ប្រេងឆា ១០លីត្រ, ទឹកត្រី ១ឡូ, ទឹកស៊ីអ៉ីវ ១ឡូ, ប៊ីចេង ៥គីឡូក្រាម, អំបិល ១៨គីឡូក្រាម និងបច្ច័យ ចំនួន ៥០០ ០០០រៀល(ហាសិបម៉ឺន)។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនោះដែរ ក៏បានជូនបច្ច័យ និងទេយ្យទាន ដល់លោកអាចារ្យកម្មវិធី ចំនួន ២នាក់ ដែលក្នុងម្នាក់ៗ ផ្លែឈើ ១កន្ត្រក, ទឹកបរិសុទ្ធ ១កេស, ទឹកក្រូច ១កេស, ទេយ្យទាន ១កន្ត្រក និងបច្ច័យ ចំនួន ៤០០ ០០០រៀល(សែសិបម៉ឺន)។ ជាមួយគ្នានោះ តាជីយាយជី ៥០នាក់ និងលោកអាចារ្យតាមព្រះសង្ឃ ៣៩នាក់ ដែលក្នុងម្នាក់ៗ ទេយ្យទាន ១កន្ត្រក និងបច្ច័យ ចំនួន ២០ ០០០រៀល(ពីរម៉ឺន)ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print