មន្ត្រីមិចស៊ីកូ បានប្រកាសឲ្យដឹងថា រកឃើញផ្លូវក្រោមដីអាថ៌កំបាំងមួយតផ្ជាប់ពីរដ្ឋ Sorona ភាគខាងលិចប្រទេសនេះចូលទៅកាន់រដ្ឋ Arizona របស់អាមេរិក។
តាមគណបកម្មធិការសន្តិសុខជាតិមិចស៊ីកូ បានឲ្យដឹងថា ផ្លូវសម្ងាត់ក្រោមដីនេះមានប្រវែង ៣១,៥ម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវនៅក្នុងទឹកដីអាមេរិកប្រវែង ៣០ម៉ែត្រ ។ ផ្លូវក្រោមដីដែលបានជីករួចប្រើប្រាស់ឈើដើម្បីទល់ដីកុំឲ្យបាក់។ ផ្លូវក្រោមដីខាងលើទើបតែជីកមិនទាន់ដល់គោលដៅនៅឡើយ។
ប៉ូលិសមិចស៊ីកូ បានរកឃើញរូបក្រោមដីខាងលើក្រោយពេលស្រាវជ្រាវពីបំពង់បង្ហូតទឹកលូឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយក៏មានមានសភាពខុសប្រក្រដីនៅក្បែរនោះ។
មន្ត្រីអាមេរិក និងមិចស៊ីកូ តែងតែរកឃើញផ្លូវក្រោមដីនៅតាមព្រំដែនសម្រាមដឹកជញ្ជូនគ្រឿងញៀន ឬបញ្ចូនជនអន្តោបវេសខុសច្បាប់ចូលក្នុងទឹកដីអាមេរិក។
កាលពីខែមេសា កន្លងមកមន្ត្រីអាមេរិកក៏បានរកឃើញផ្លូវក្រោមដីប្រវែង ៨០០ម៉ែត្រ តផ្ជាប់ពីតំបន់ Tijuana ក្នុងរដ្ឋ Baja California ទៅកាន់តំបន់ Otay Mesa ស្ថិតនៅក្នុងទីក្រុង San Diego រដ្ឋការលីហ្វ័រនីញ៉ា អាមេរិក គឺជាផ្លូវក្រោមដីមានប្រវែងវែងបំផុតមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល៖ ម៉ែវ សាធី