ស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែមិថុនានេះ នៅបន្តបិទជាឯកតោភាគី

ចែករំលែក៖

ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីមន្ត្រី​ នៃមន្ទីរព័ត៌មានប្រចាំការនៅច្រកព្រំដែនអន្តរជាតិចាំយាមស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥​ បានឱ្យដឹងថា ច្រកទ្វារអន្តរជាតិ​ ហាតលេក ស្រុកខ្លងងយ៉ៃ ខេត្តត្រាត នៅបន្តបិទជាឯកតោភាគី ។

ចំណែកឯខាងភាគីកម្ពុជា ច្រកព្រំដែនអន្តរជាតិចាំយាម នៅតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យមានការនាំចូលនូវទំនិញគ្រប់ប្រភេទមកកម្ពុជាឡើយ។ ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលឲ្យមានការចាកចេញពីប្រទេសនូបប្រជាពលរដ្ឋ ពលកររៀងៗខ្លួន។ ក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុងនៅតែបន្តទទួលពលករខ្មែរ និងសម្របសម្រួលដឹកជញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាព ព្រមទាំងផ្ដល់ការងារដល់ពលករណាដែលមានបំណងចង់បម្រើការងារនិងរោងចក្រនៅក្នុងខេត្តកោះកុង។

...

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកោះកុង នៅរង់ចាំពិនិត្យសុខភាពជូនពលករដែលបានចាកចេញពីប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ខ្ពស់។​ ស្ថានភាពសន្តិសុខ មានភាពស្ងប់ស្ងាត់ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕
ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print