ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី៖ សកម្មភាពថ្នាក់ដឹកនាំ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធី ការងារសន្តិសុខពន្ធនាគារ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការងារសុខភាពពន្ធនាគារ ការងារសំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល។ អគ្គនាយកដ្ឋានពន្ធនាគារ និងបន្តជំរុញដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យអនុវត្តការងារដែលនៅសេសសល់ រួមទាំងការងារថ្មីៗ សម្រាប់អនុវត្តឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
លោក រដ្ឋលេខាធិការ មានមតិផ្តាំផ្ញើសូមខិតខំបន្តក្នុងការរៀបចំ និងអភិវឌ្ឍន៍លិខិតបទដ្ឋានគតិយុត្តរបស់អគ្គនាយកដ្ឋានពន្ធនាគារឲ្យបានល្អ ៕
ដោយ ៖ សិលា