លោក Trump សង្ស័យថាអ៊ីរ៉ង់មានកន្លែងនុយក្លេអ៊ែរសម្ងាត់

ចែករំលែក៖

កាលពីថ្ងៃទី 29 ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានច្រានចោលលទ្ធភាពដែលអ៊ីរ៉ង់ជាម្ចាស់រោងចក្រនុយក្លេអ៊ែរសម្ងាត់នោះទេ។

នៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ Fox News លោក Trump បាននិយាយថា “យើងដឹងថាអ៊ីរ៉ង់មានកន្លែងនុយក្លេអ៊ែរជាច្រើន ប្រហែលជា 3 ទីតាំងបូកនឹង 1 ទីតាំងទៀត”។
ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយថា វាជាការលំបាកសម្រាប់អ៊ីរ៉ង់ក្នុងការលាក់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់នៅឯរោងចក្រនុយក្លេអ៊ែរដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក។
មុននេះ CNN និងកាសែត New York Times ដែលដកស្រង់ប្រភពបាននិយាយថា ចារកម្មអាមេរិក និងមន្ត្រីអ៊ីស្រាអែលជឿថា ការវាយប្រហារតាមអាកាសរបស់អាមេរិកលើអ៊ីរ៉ង់ មិនបានបំផ្លាញសមាសធាតុសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ទេ ហើយអ៊ីរ៉ង់អាចនៅតែមានកន្លែងចម្រាញ់សារធាតុនុយក្លេអ៊ែរសម្ងាត់។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី 29 ខែមិថុនា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់មួយចំនួនបានរួចផុតពីជម្លោះ ហើយអាចបន្តប្រតិបត្តិការ និងបន្តផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ “នៅប៉ុន្មានខែខាងមុខ ឬឆាប់ជាងនេះ”។
អីរ៉ង់ឈប់សហការជាមួយ (IAEA) ដែលជាក្តីបារម្ភរបស់អ៊ីស្រាអែល ថាអីរ៉ង់អាចនឹងផលិតអាវុធ បរមាណូ ក្នុងពេលខាងមុខ ដើម្បីការពារខ្លួន ៕

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print