មុខសញ្ញាសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ថ្ងៃទី​៣០ខែមិថុនា ឆ្នាំ២០២៥​ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​បានបង្រ្កាប​ មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់ៈ

១. ឈ្មោះ​ អ៉ីម​ អៀង​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ និង ២.ឈ្មោះ​ ស៊ន​ ឌីណា​ ភេទប្រុស​  អាយុ៣៦ឆ្នាំ​ អ្នកទាំងរស់នៅភូមិឡ​ ឃុំព្រៃក្រសាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

ជាក់ស្តែងកំលាំងនគរបាលបានឃាត់និងត្រួតពិនិត្យ​ ឆែកឆេររកឃេីញ÷-ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿង ញៀនចំនួន៣កញ្ចប់,-ទូរស័ព្ទដៃ០១គ្រឿង, -លោហះធាតុ​ពណ៍ទង់ដែង​(កងដៃចំនួន១វង់និងចិញ្ជៀន១វង់)  ​-ជញ្ជីង​អេឡិចត្រូនិក​សំរាប់ថ្លឹងគ្រឿងញៀនចំនួន៣ គ្រឿង,​-កាំភ្លេីងកែច្នៃបាញ់គ្រាប់កង់ចំនួន២ដេីម,

​-ឧបករណ៍​កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

បច្ចុប្បន្ន​មុខសញ្ញាសង្ស័យរួមទាំងវត្ថុតាង​ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ដេីម្បីចាត់ការតាម

និតិវិធីច្បាប់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print