ក្រសួងមុខងារសាធារណៈ កំពុងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់, មន្ត្រីនៃក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន ៨នាក់, មន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៥០នាក់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ៦៩៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ កំពុងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់, មន្ត្រីនៃក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន ៨នាក់, មន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៥០នាក់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ៦៩៩នាក់។ បេក្ខជនដែលមានបំណង ដាក់ពាក្យចូលរួមប្រឡងប្រជែង សូមពិនិត្យព័ត៌មានខាងក្រោម៖

🖥 សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs25agri 

🖥 សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ “ក” ចំនួន ០៨នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណរភ្ជាប់ https://go.gov.kh/era/mcs25ocm 

🖥 សម្រាប់ការប្រឡងប្រជែងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណរភ្ជាប់ https://go.gov.kh/era/mcs25mfaic

🖥 សម្រាប់ការប្រឡងប្រជែងជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាលចំនួន ៦៩៩កន្លែង ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណរភ្ជាប់ https://go.gov.kh/era/mcs25moh

👉 បញ្ជាក់៖

១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ

២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។

៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

១.Telegram (https://mcsuat.mcs.gov.kh/)

២.Facebook (https://www.facebook.com/CivilServiceCambodia)

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

១.Telegram (https://t.me/CivilServiceNews31)

២.Facebook (https://www.facebook.com/Civil.Service.News) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print