បុរសជនជាតិ​ចិន​ម្នាក់បានស្លាប់ភ្លាមៗខណៈឡើង​ទៅ​លេី​ទូ​កុងតឺន័រ​ ដេីម្បី​ចង​ខ្សែ​ដែល​ដាច់​ចេញ​ពី​ស៊ុម​កញ្ចក់​

ចែករំលែក៖

ភ្នំពេញ÷ បុរសជនជាតិ​ចិន​ម្នាក់បានស្លាប់ភ្លាមៗខណៈឡើង​ទៅ​លេី​ទូ​កុងតឺន័រ​ ដេីម្បី​ចង​ខ្សែ​ដែល​ដាច់​ចេញ​ពី​ស៊ុម​កញ្ចក់​។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី ៣០ ខែ មិថុនា  ឆ្នាំ២០២៥ ស្ថិត​នៅឃ្លាំងជួលក្នុងភូមិសំរោងទាវ  សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា សព​មានឈ្មោះ​  HU YU ភេទ ប្រុស ជនជាតិ​ចិន​ ឆ្នាំកំណើត  ១៩៨៦ លេខលិខិតឆ្លងដែន EP 5088561 ស្នាក់នៅទីតាំងឃ្លាំងកើតហេតុខាងលើ។

យោងតាម​ការ​បំភ្លឺ​របស់​សាក្សី​ដែល​នៅ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ ជនរងគ្រោះ​បាន​ឡើង​ទៅ​លេី​ទូ​កុងតឺន័រ​ ដេីម្បី​ចង​ខ្សែ​ដែល​ដាច់​ចេញ​ពី​ស៊ុម​កញ្ចក់​ ពេល​ដែល​ជនរងគ្រោះ​កំពុង​ចង​ខ្សែ​ ភ្លាម​នោះ​ស្រាប់​តែ​កញ្ចក់​ដែល​គេ​ដាក់ត្រួត​ៗគ្នា​នោះ​បាក់​ធ្លាក់​សង្កត់​ជនរងគ្រោះ​ស្លាប់​នៅ​នឹងកន្លែង​កេីត​ហេតុ​តែ​ម្តង​។

...

តាមការសន្និដា្ឋន​របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ (ត្រូវបានផ្ទាំងកញ្ចក់ដួលរលំសង្កាត់ពីលើក្នុងទូកុងតឺន័រ)។
បច្ចុប្បន្ន​សព​ត្រូវ​បានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរង់ចាំ​សាច់ញាតិ​៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print