មកធ្វើអីបើបិទហើយ ! ទីបំផុតនាវាដឹក«ប្រេងថៃ PTT»ចំណុះ៤.៨លានលីត្រគាំងលើសមុទ្រក្រោយកម្ពុជាមិនឲ្យចូលចត

ចែករំលែក៖

ប្រទេសថៃ៖ កប៉ាល់ដឹកប្រេងម៉ាស៊ូត ចំណុះ ៤,៨លានលីត្ររបស់ក្រុមហ៊ុន PTT បានជាប់គាំងលើផ្ទៃសមុទ្រក្រោយមិនអាចចូលចតនៅកម្ពុជាបាន។ ក្រោយជាប់គាំងលើផ្ទៃសមុទ្រអស់ជាយូរទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានឡើងលើនាវាដឹកប្រេង Chetthabodi 6 ដែលបោះយុថ្កានៅជិតកោះគុតក្នុងខេត្ត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់កប៉ាល់នៅក្នុងតំបន់នេះយូរ។

ក្រោយចូលឆែកឆេរមន្ត្រីមកពីកងនាវាចរថៃ នាយកដ្ឋានគយ (កំពង់ផែ Laem Chabang) នាយកដ្ឋានកំពង់ផែ (ត្រាត) និងនាយកដ្ឋានពន្ធដារ រកមិនឃើញសកម្មភាពខុសច្បាប់របស់កប៉ាល់ផ្ទុកប្រេងដែលជាប់គាំងលើផ្ទៃសមុទ្រមួយនេះឡើយ។ កប៉ាល់នេះមានសមាជិកនាវិកជនជាតិថៃចំនួន ១៦ នាក់នៅលើនាវា។ ឯកសារនៅលើកប៉ាល់បង្ហាញថា កប៉ាល់នេះកំពុងដឹកជញ្ជូនប្រេងម៉ាស៊ូត ៤.៨លានលីត្រពី PTT OR ទៅកាន់ក្រុមហ៊ុន SOKIMEX របស់កម្ពុជា។

តាមកំណត់ត្រាផ្លូវការរបស់កប៉ាល់ និងសក្ខីកម្មរបស់ប្រធានក្រុម នាវាដឹកប្រេងបានចាកចេញពីកំពង់ផែ Laem Chabang នៅថ្ងៃទី ២២ ខែមិថុនា។ កប៉ាល់នេះត្រូវបានបណ្តេញចេញពីកម្ពុជាវិញកាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ក្រោយពីសម្តេចហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើបទបញ្ជាហាមប្រាមការនាំចូលប្រេងពីប្រទេសថៃ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៦ ខែមិថុនស នេះតទៅ។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
Starting from midnight tonight, all fuel and gas imports from Thailand will be halted.
Fuel supply companies in Cambodia are able to import sufficiently from other sources to meet domestic fuel and gas demands within the country. ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print