សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើការបិទព្រំដែនធ្វើឱ្យថៃជួបការលំបាកអ្វីខ្លះ?

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយ «បិទងាប់ខ្លួនឯង»។ ដូច្នេះសូមកុំភ្លេចថា សេដ្ឋកិច្ចប្រទេសអ្នកខ្លះ រាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។

នៅក្នុងឱកាស «អញ្ជើញចូលរួមទិវាមច្ឆាជាតិ១ កក្កដា នៅស្រុកបាទី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាងគេបិទច្រកជាមួយប្រទេសកម្ពុជាក្ដី ក៏កម្ពុជានៅតែមានសមត្ថភាពអាចចិញ្ចឹមខ្លួនឯងរស់បានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បង្ហាញថា យើងមានភាពម្ចាស់ការលើខ្លួនឯងដោយកាត់បន្ថយការនាំចូល ឬជំនួសការនាំចូល ពោលគឺគ្មានអ្នកណាអាចមើលងាយកម្ពុជាបានទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៅរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពកម្ពុជាច្បាស់ៗថានឹងគ្មានកិច្ចប្រជុំ JBC ឬកិច្ចប្រជុំទ្វេភាគីទៀតទេ បើថៃមិនបើកច្រកព្រំដែនជាឯកតោភាគីឡើងវិញទេនោះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print